ជនសង្ស័យបានគេចខ្លួនបាត់សង្ស័យជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពង់ស្ពឺះជនសង្ស័យម្នាក់បានគេចខ្លួនបាត់ស្រមោលសង្ស័យជួញដូរ រក្សាទុកដោយខុសច្បាប់នៅសារធាតុញៀនដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងគ្រឿង ញៀនមួយកញ្ចប់ ធំ កាលរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២​០​២៥ វេលាម៉ោង១៦ និង​ ៤០​នាទី កម្លាំងផ្នែកគ្រឿងញៀនស្រុក​ភ្នំស្រួចស​ហ​ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងរោង បា​នធ្វេី​ការស្រាវជ្រាវ​តា​មវិធានការ​ជំនា​ញ​បានកំណ​ត់លេីមុខសញ្ញាសង្ស័​យ​១​នាក់ដែលប្រេីប្រាស់ម៉ូតូ១​គ្រឿ​ងម៉ា​កហុងដា​សេ​១២​៥ ឆ្នាំ២០១៨ ពណ៌ខ្មៅស្លាកលេ​ខកំ​ព​ង់ស្ពឺ1L-5862 ។ 

ជាក់ស្ដែងមុខសញ្ញាបានគេចខ្លួនពេ​លសមត្ថកិច្ចចុះធ្វើ​ការត្រួតពិនិត្យដ​ល់ទីតាំងដែលជនសង្ស័យ​ធ្វេីសក​ម្ម​ភា​ពដោយបន្សល់មធ្យោបា​យម៉ូតូនៅកន្លែងកេីតហេតុ​ជ​នស​ង្ស័​យ ក៏បាន​គេចខ្លួនចូលព្រៃបាត់ នៅក្នុងម៉ូតូ​ សម​ត្ថកិច្ចត្រួតពិនិត្យរកឃើញមានម្សៅក្រាមពណ៍សថ្លា ចំ​នួន​១​កញ្ចប់ធំ​ សង្ស័យជាគ្រឿងញៀន ទុកលាក់នៅ​ក្នុងប្រអប់ដាក់អាគុយម៉ូតូ ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វេីការចាប់យកវត្ថុតាងរួមជាមួ​យ​ម៉ូតូមួយគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគ​រ​បា​លស្រុកបរសេដដើម្បីដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទមើលគ្រឿងញៀនខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី។ដោយះចិត្ត្រា




 

Powered by Blogger.