ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តហើយរថយន្តមួយគ្រឿងទៀតមកបុកបន្ត

ខេត្តកំពង់ស្ពឺះរថយន្តធុនធំសណ្ដោងរម៉ក បានបុកគ្នាជាមួយរថយន្តតូយ៉ូតា priusបន្ទាប់មកក៏មានរថយន្តធុនធំសណ្ដោងរម៉កមួយគ្រឿងទៀតបានមកបុករថយន្តម៉ាកព្រូសបន្ថែមទៀតបណ្ដាលឲ្យរថយន្តម៉ាក toyota ខូចខាតស្ទើទាំងស្រុងករណីនេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង22និង30នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០​២​៥​ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូ​ម៉ែត្រលេខ៤២និង៤៣ ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំ​ពង់ស្ពឺ មានករ​ណីបង្កគ្រោះថ្នាក់​ច​រាច​រណ៍កេីតឡេីង​បណ្ដាលឱ្យ​រងរបួសធ្ងន់ធ្ងរ​ម្ចាស់រថយន្ត​ ម៉ាកតូយ៉ូតាព្រុស ព​ណ៌ទឹកប្រាក់ ពាក់ផ្លាក​លេខភ្នំ​ពេ​ញ​2BP-​92​0​0 អ្នកបើក​បរមានឈ្មោះ វ៉ន សុវ៉ាត់ត្រា ភេ​ទប្រុស អាយុ៣១ឆ្នាំ​ នៅភូមិក្រសាំងជីបែ ឃុំវាល ស្រុកគងពិសី ខេត្តកំព​ង់ស្ពឺ ។

 

យោងតាមការបញ្ជាក់ពី​ជំនា​ញ​ចរាចរណ៍​ រថយន្ដ​ Toyota Prius បើក​ប​រ​ក្នុងទិសដៅ​ ពីលិចទៅកើត លុះម​ក​ដល់ចំណុចខាងលើបានជួបឧបទ្ទហេតុប៉ះរថយន្ត១គ្រឿងម៉ាក​ FUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេ​ញ​​3E​-16 05 មានសណ្តោងសឺមីរុឺម៉ក់ ពាក់ផ្លាក​លេ​ខ​កណ្តាល​4A-​01​2​9 អ្នក បើក​បរមិនស្គាល់អត្តសញ្ញា​ណ​(គេ​ចខ្លួ​ន​ក្រោយ​ពេលកើតហេតុ) បន្ទាប់ម​ក​មានរថ​យន្ត​១​គ្រឿងទៀត​ម៉ាកហុី​យុិនដាយ​ ពណ៍ស ពាក់ផ្លាក​លេខ ពោធិ៍សា​ត់​3A-1689 សណ្តោងសឺមីរុឺម៉ក់ ពាក់ផ្លាក​លេខព្រះសី​ហ​នុ4A-3830 អ្នកបើកបរឈ្មោះ ម៉ា រ៉ូ​សា ភេទប្រុ​ស អាយុ៣៤ឆ្នាំ​ នៅ​ភូមិព្រៃពាល ឃុំព្រៃ​ស្វាយ ស្រុ​ក​មោងឬស្សី ខេត្តបាត់ដំបង បើ​កប​រពី​កើត​ទៅលិច បា​ន​ប៉ះជា​មួ​យ​រថ​យន្តម៉ាកតូយូតាព្រុស ដែល​កំ​ពុ​ង​តែ​ជួបគ្រោះថ្នាក់​នៅលើផ្លូវ ។ 

កម្លាំងនគរបាលចរាចរណ៍​ដែលបា​នចុះវាស់វែងនៅកន្លែងកេីតហេតុ​ថា​៖​ ក្នុងហេតុការណ៍​ខាងលេី​ប​ណ្ដា​លឲ្យគ្រោះថ្នាក់និងរងរបួសធ្ងន់​ ធ្ងរលេីអ្នក​បេីកបររថយន្ដម៉ាក​ Toyota Prius​ រីឯរថយន្ដ​ខូចខាតស្ទេីទាំងស្រុង។ 

ចំពោះមធ្យោបាយបង្ក​ រថយន្តទាំង​៣គ្រឿង​ សមត្ថកិច្ចជំនាញបានអូ​ស​​ស្ទួចយកទៅរក្សាទុកនៅប៉ុស្ដិ៍ន​គ​របា​លរដ្ឋបាលត្រពាំងគង​ ដេីម្បីប្រគល់ជូនសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោកស្រុកសំរោងទងក៏សាងសំណុំរឿងនិងដោះស្រាយតាមនីតិវិធី។ដោយះចិត្ត្រា








 

Powered by Blogger.