ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នៅសារធាតុញៀន
ខេត្តកំពង់ស្ពឺះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជួនសង្ស័យពីរនាក់ពីបទជួញដូរដោយខុសច្បាប់នូវសាររធាតុញៀននៅសាលាស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

នៅរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានសហការស្រាវជ្រាវក្រោយទទួលបានព័ត៌មានពីមហាជន ឈានទៅធ្វេីការបង្រ្កាបបានមុខសញ្ញានៅចំណុចផ្លូវលំខាងត្បូងភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ បានចុះទៅដល់ទីតាំងខាងលើ និងឃាត់បានមុខសញ្ញាសង្ស័យចំនួន០២នាក់៖

១.ឈ្មោះ ទិត្យ យ៉ាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
២. ឈ្មោះ បឿង ធី ហៅ ភើម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិភ្លើងឆេះ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
ជាក់ស្តែងកំលាំងយេីងបានឃាត់និងត្រួតពិនិត្យឆែកឆេរ
ដកហូតម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន១០ កញ្ចប់(មធ្យម ០១ តូច០៩) , ទូរស័ព្ទដៃចំនួន០២ គ្រឿង , ទុយោកែឆ្នៃសម្រាប់ចូកគ្រឿងញៀនចំនួន ០២
និង ឧបករណ៍កែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង ២នាក់រួមជាមួយវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធី។ដោយះចិត្ត្រា




Post a Comment