កម្លាំងអន្តរាគមន៍នគរបាលក្រុងច្បារមនឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលូចយ៉ាងសកម្ម

ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោ​កឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​លនៃអធិការនគរបាលក្រុ​ង​ច្បា​រ​ម​ន​ បានធ្វេីការស្រាវជ្រាវរហូតឈា​នទៅឃាត់​ខ្លួនបានមុខ​សញ្ញាចោរលួចដ៏សកម្មម្នាក់​ឈ្មោះ​ ឃៀង សុ​ខុ​ន ភេទប្រុស អាយុ៦២ឆ្នាំ មានអាស​យដ្ឋានមិនអចិន្រ្ដៃយ៍​ស្នាក់នៅបន្ទ​ប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគក រាជធានី.​ភ្នំពេញ ។ 

តាមការបញ្ជាក់ពី​ លោកវរសេនីយ៍ទោ​ យ័ន្ដ​ សង្ហារ​ អធិ​ការនគរបាលក្រុង​បានអោយដឹងថា​ តាមរយៈបណ្ដឹង
រប​ស់ពលរដ្ឋ​ បានរាយការណ៍មក​លេខ​ទាន់ហេតុការ​ណ៍​ Hotline នៅវេលាម៉ោង១:៣០នាទី ថៃ្ងទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅចំណុចឃ្លាំ​ង​ទំនិញ​ ស្ថិតក្នុងភូមិតា​ម៉ុល សង្កាត់​ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថាមាន​ករណីប៉ុនប៉ុងលួចទ្រព្យស​ម្ប​ត្ដិដោយមានក្រុ​ម​ចោរប្រ​ដាប់ដោយសម្ភារមួយចំនួន​ បានធ្វេីសក​ម្មភាពជា​ច្រេី​ន​លេីកនិងកំពុងតែប្រព្រឹត្ដ​ ពេលនេះ។ 

កម្លាំងអន្ដរាគមន៍អធិការនគរបាលក្រុងច្បារមន​ បានចេញប្រតិបត្ដិការឃាត់បានជនសង្ស័យរួមជាមួយវត្ថុតាងមួយចំនួន​ក្នុងនោះដកហូតវត្ថុតាងរួមមាន ៖​ កន្ត្រៃ​ កាត់ដែកចំនួន​ ១ , ទល់ឡាវុីស១ , ឧបករណ៍កាច់សោរក​ ម៉ូតូ៣គ្រាប់ , កន្ត្រៃតូច១ , ម៉ាឡេត​ ចំនួន​ ១ , ដែកដាប់​ ចំនួន១, ទូរស័ព្ទដៃមួយគ្រឿង​ និងសោម៉ូតូ១ 

កំលាំងបានដឹកបញ្ជូនមកអធិការដ្ឋា​នធ្វេីការសាកសួរ​ និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបា​លខេត្ដ​កសាងសំណុំរឿងបន្ដ៊។ដើម្បីបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី​ ៕ ដោយះចិត្ត្រា




 

 

Powered by Blogger.