ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈរើសដុំថ្មគប់កញ្ចក់រថយន្តជនរងគ្រោះបែកអស់ចំនួន 3 គ្រឿង
ខេត្តកំពង់ស្ពឺះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់បានរើសដុំថ្មគប់កញ្ចក់រថយន្តបើកឆ្លងកាត់លើផ្លូវសាធារណៈបែកកញ្ចក់អស់ចំនួន 3 គ្រឿងហើយត្រូវបានអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីទទួលបានពត៍មានពីជនរងគ្រោះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២០:០០នាទី មានករណីគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែតលេខ៥៥-៥៦ ស្ថិតក្នុងភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រោយទទួលបានព័ត៍មានពីជនរងគ្រោះ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានចាត់កំលាំងជំនាញ ដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលសង្កែសាទប ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ស៊ឹម វុធធីម ហៅជ្រូក ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងដកហូតវត្ថុតាងដុំថ្ម១ដុំ។
ករណីនេះបណ្តាឲ្យខូចខាតបែកកញ្ចក់រថយន្តចំនួន០៣គ្រឿង តែមិនបង្កឲ្យរងរបួសមនុស្សទេ។ ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាមនិតិវិធី។ដោយះចិត្ត្រា




Post a Comment