ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចុះពិនិត្យតាមដានស្ថានភាពផ្លូវដែលកំពុងរងផល់ប៉ះពាល និងខូចខាតដោយទឹកជំនន់

សូមបញ្ជាក់ជូនផងដែរថា ខេត្តព្រៃវែង គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅស្ថានីយ៍ជលសាស្ត្រព្រែកតាតាំ (មុខផ្សារក្រុងព្រៃវែង) មានកម្ពស់៦,៦៤ម កម្ពស់ទឹកប្រកាសអាសន្ន ៧,៥០ម។

ក្នុងស្ថានភាពកម្ពស់ទឹកខាងលើនេះ ខេត្តព្រៃវែងបានរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៧ស្រុក ស្មើនឹង៤៤ឃុំ ក្នុងនោះ ស្រុកស៊ីធរកណ្ដាល ចំនួន៨ឃុំ ស្រុកពាមជរ ចំនួន៩ឃុំ ស្រុកកំពង់ត្របែក ចំនួន៣ឃុំ ស្រុកំចាយមារ ចំនួន ១ឃុំ ស្រុកពាមរក៍ ៨ឃុំ ស្រុកពោធិ៍រៀង ៦ឃុំ និងស្រុកពារាំង ៩ឃុំ ។

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់ក្រុង ស្រុក ជាពិសេសបណ្តាឃុំសង្កាត់ ដែលប្រឈម នឹង គ្រោះទឹកជំនន់ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិត្តន៍នៃស្ថានភាពនេះ និងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឲ្យ ត្រៀម បង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង ជាពិសេសត្រៀមលក្ខណៈសម្បត្តិក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តជន់ឡើង។ជាមួយនេះ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ក៏បានត្រៀមលក្ខណៈ សម្រាប់ធ្វើការអន្តរាគមន៍ជួយសង្គ្រោះ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ។










Post a Comment