ស្នងការនគរបាលខេត្តកំពង់ស្ពឺដឹកនាំកម្លាំងចូលទៅពិធីបុណ្យសពយុវជនដែលមេប៉ុស្តិ៍ពោធិអង្គ្រង វា កៃកាំភ្លើងបណ្ដាលឱ្យស្លាប់

 

ខេត្តកំពង់ស្ពឺះថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០២៥នេះ​ ដោយបានការចង្អុលណែនាំនិងបញ្ជាដ៏ខ្ពង់ខ្ពស់​ ពីឯកឧត្ថម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្ន​ងការនគរបាលជាតិ​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ បានដឹកនាំនិងនាំយ​កថវិកាឯកឧត្ដម​ នាយឧត្ដម​សេនីយ៍​ ចំនួន​ ១០,០០០,​០០​០​ រៀល​ "​ ដប់លានរៀល​ "​ យកទៅចូលរួមចំណែកក្នុងពិធីបុណមយសពជនរងគ្រោះ​ឈ្មោះ​ផាន​ ផាយុ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ រស់នៅភូមិព្រៃស្រូល​ ឃុំពោធិ៍អង្រ្គង​ ស្រុកបសេដ្ឋ​ ខេត្ដកំពង់ស្ពឺ​ ដែលបានរងគ្រោះថ្នាក់ដោយសារតែគ្រាប់កាំភ្លេីងរបស់លោកនាយប៉ុស្ដិ៍នគរ​បាលរដ្ឋបាលពោធិ៍អង្រ្គង​ កាលពីយប់ថៃ្ងទី៣​ខែ​តុលា​ឆ្នាំ២០​២៥កន្លងទៅ​ក្នុងពេលចុះបំពេញបេសកកម្មល្បាតនៅក្នុងភូមិសាស្រ្ដរបស់ខ្លួនលេីការរក្សាសន្ដិសុ​ខសណ្ដាប់ធ្នាប់សុវត្ថិភា​ពសាធារណៈសង្គម ។  

នាឱកាសអញ្ជេីញចុះសួរសុខទុក្ខនិងការចូលរួមសោក​ស្ដា​យជាពន់ពេកជាមួយក្រុមគ្រួសារនៃសពក្មួយ​ប្រុ​ស​ ផាន​ ផាយុ​ លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ដ​បាននាំយកការផ្ដាំផ្ញេីសាកសួរសុខទុក្ខនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្ដម​ នាយឧត្ដម​សេនីយ៍​ អគ្គស្នងការនគរបាល​ជាតិ​ ចំពោះការបាត់បង់អាយុជីវិតកូនក្មួយចៅជាទីស្រឡាញ់ពីសំណាក់សាច់​ញាតិក្រុមគ្រួសារនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែ​លជាអ្នករស់នៅភូមិផងបងជាមួយនិងជាការសោក​ស្ដា​យមិនអាចយកអវីមកព្រៀបផ្ទឹមបានចំពោះមរណភាព​នេះ។  

 

ក្នុងជាមន្រ្ដីអនុវត្ដច្បាប់និងក្នុងនាមជាប្រធាន​ស្ថា​ប័ន​ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ អធិការដ្ឋាននគ​របាលស្រុកបសេដ្ឋ​ សូមចូលរួមសាមនទុក្ខជាមួយក្រុមគ្រួ​សា​រសព​និងប្ដេជ្ញាថានិងយកជាពិសោធន៍សម្រាប់ការបំពេញភា​រកិច្ចរបស់កងកម្លាំងនគរបាលជាតិទាំង​មូលសូមការអធ្យាស្រ័យសុំទោសពីក្រុមគ្រួសារនិងស​ន្យាថានឹងផ្ដល់យុត្ដិធម៌ជូនក្រុមគ្រួសារសពក្មួយប្រុ​ស​ ផាន​ ផាយុ​ ទៅតាមអំពេីនិងកំហុសដែលកេីតឡេីងតាមប្រព័ន្ធច្បាប់​ ព្រះរាជាណាចក្រកម្ពុជាអោយបានភាព​សុក្រឹតនិងតម្លាភាព​សម្រាប់ជនរងគ្រោះ។ 

ជាចុងក្រោយលោកឧត្ដមសេនីយ៍ស្នងការសូមចូលរួមជាទឹកចិត្ដមិនអាចកាត់ថ្លៃបាននិងធានាថាយុត្ដិធម៌ត្រូវតែកេីត​មានចំពោះសកម្មភាពដែលបង្កឡេីងដោយមន្រ្ដីនគរបាល​ប៉ុស្ដិ៍ពោធិអង្រ្គង​ នៃអធិការដ្ឋានគរបាលស្រុកបសេដ្ឋនេះ​និងយកជាគំរូសម្រាប់ជាមេរៀនចែ​ករំលែកបន្ដទៅតាមបណ្ដាប៉ុស្ដិ៍នគរបាលនៅទូទាំងខេត្ដ​កំពង់ស្ពឺ​ ទាំង៨៨៕
​ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​។ដោយះចិត្ត្រា




 

Powered by Blogger.