ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនពីរនាក់គេចខ្លួនម្នាក់ករណីលួចគ្រាប់ជ័រចេញពីរោងចក្រ
ខេត្តកំពង់ស្ពឺ ៖ ក្នុងចំណោមបក្ខពួកជនសង្ស័យ០៣នាក់ត្រូវបានកម្លាំងអធិការនគរបាលស្រុកគងពិសីឃាត់ខ្លួនបានពីរនាក់គេចខ្លួនម្នាក់កាលពីវេលាម៉ោង 8 និង 34 នាទីថ្ងៃទី 18 ខែតុលា ឆ្នាំ 2025លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានដឹកនាំធ្វេីការស្រាវជ្រាវក្រោយទទួលបានកិច្ចសហការលេីបណ្ដឹងពីក្រុមហ៊ុន SPRING PLASTIC CO.LTD ស្ថិតនៅភូមិម្កាក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្ដីពីករណីចោរកម្ម (លួចយកគ្រាប់ជ័រ ជាវត្ថុធាតុដេីមសម្រាប់ធ្វើថង់ផ្លាសស្ទិច ។ 
Mr.ZIU ZHIXUN ជនជាតិចិនបានឆែកកាមេរាសុវត្តិភាពឃើញសកម្មភាពជនសង្ស័យ៣នាក់បានលួចយកគ្រាប់ជ័រចេញពីឃ្លាំង ១/ឈ្មោះ មាន សុធន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជា តៃកុងឡាន សាំយ៉ុងដឹកអីវ៉ាន់ក្នុងរោងចក្រ អាសយដ្ឋាន ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ២/ឈ្មោះ កៅ រត្ន័ ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ មុខរបរជាតៃកុងឡានសាំយ៉ុង ក្នុងរោងចក្រ ៣/ឈ្មោះ ហ៊ាប យេម ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកកាន់ឃ្លាំង ភូមិវត្តដំណាក់ ឃុំសាលាកំរើក ស្រុកសៀមរាប [គេចខ្លួន] ។ 
ជនសង្ស័យបានឆ្លេីយនៅចំពោះមុខសមត្ថកិច្ចថា ខ្លួននិងឈ្មោះ ហ៊ាប យេម ពិតបានលួចគ្រាប់ជ័ររបស់រោងចក្រខាងលើចំនួន៣លើក ចំនួន៨ការ៉ុងយកទៅលក់បានលុយចំនួន៦០០ ០០០រៀល នៅទីតាំងទទួលទិញអេតចាយជិតមួយកន្លែងម្ដុំវត្តជន្លង់ម្លូរ ខណ្ឌពោធិសែនជ័យ ។

យោងតាមបណ្ដឹងនិងភស្ដុតាង រោងចក្រ អះអាងថាបាត់គ្រាប់ជ័រ សរុបទាំងអស់ចំនួន ៨១៧៥គីឡូ គិតជាទឹកប្រាក់សរុបប្រមាណចំនួន១៣,៤៨៨ USD បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងនិងរថយន្ត២គ្រឿង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺកសាងសំរឿងបន្តនិងបញ្ជូនជនសង្ស័យរួមវត្ថុសាងទៅឯយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធី។ដោយ ៖ ចិត្ត្រា



Post a Comment