ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន ៥៦នាក់ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៨សីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ទាំងគ្រឹះស្ថានសាធារណៈ និងឯកជនបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណ ភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ និងជាទំពាំងស្នងឬស្សីជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង៖ ២៨សីហា ២០២៥ បានទទួលលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទក ដូចមានសក្ខីភាពបញ្ជាក់ជូននាពេលនេះ ។ 

 

សូមអរគុណចំពោះមាតាបិតា អាណាព្យាបាលតែងតែបានតស៊ូលះបង់គ្រប់យ៉ាងដោយមិនខ្លាចការនឿយហត់ ដើម្បីអនាគតរុងរឿងរបស់កូនចៅគ្រប់ៗរូប។ 

 

ខ្ញុំសូមអបអរសាទរចំពោះក្មួយៗទាំងអស់តែងតែប្រកាន់ខ្ជប់នូវបីល្អគឺ ​កូនល្អ​ សិស្សល្អ មិត្តល្អ ដោយបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា ស្ដាប់ទាំងលោកគ្រូអ្នកគ្រូ ស្ដាប់ទាំងឳពុកម្ដាយនៅផ្ទះ ជួយមិត្តភក្តិទៅវិញទៅមក និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសទទួលបាននិទ្ទេស «A»។  ហើយនៅពេលខាងមុខ សូមបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនជាយុវជនបន្តវេនសម្រាប់ប្រទេសជាតិយើង។ 

 

លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥  បេក្ខជនមកប្រឡងសរុបចំនួន ២ ២១១នាក់ ស្រី ១ ១៤៦នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន ២ ០០៤នាក់ ស្មើនឹង ៩០,៦៤% ស្រី ១ ០៧៥នាក់ ស្មើនឹង ៩៣,៨% ក្នុងនោះ៖
•  បេក្ខជនជាប់និទ្ទេសA ៖     ៥៦នាក់   ស្រី  ២៦នាក់ 
•  បេក្ខជនជាប់និទ្ទេសB ៖  ១៦៩នាក់   ស្រី  ៩០នាក់
•  បេក្ខជនជាប់និទ្ទេសC ៖  ៥៣៩នាក់   ស្រី ៣២៣នាក់
•  បេក្ខជនជាប់និទ្ទេសD ៖  ៧៦៨នាក់   ស្រី ៤១២នាក់
•  បេក្ខជនជាប់និទ្ទេសE ៖  ៤៧២នាក់   ស្រី ២២៤នាក់
(បើប្រៀបធៀបជាមួយឆ្នាំ២០២៤ សិស្សនិទ្ទេស​A កើនបានចំនួន១១នាក់ ដោយឡែកនិទ្ទេសEគឺមានការថយចុះ ដែលជាកត្តា បង្ហាញឱ្យឃើញថា គុណភាពវិស័យអប់រំនៅក្នុងខេត្តគឺមានការកើនឡើង)


     ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគរូបនី យកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសសសន៍សំណេះសំណាលជាមួយ សិស្សជ័យលាភីនិទ្ទេស A  និងចូលរួមអបអរសាទរកូនៗដែលទទួលបាននិទ្ទេស A ជាពិសេសលោកគ្រូ អ្នកគ្រូដែលបានជួយបណ្តុះ បណ្តាលធ្វើឱ្យសិស្សរបស់យើងទទួលលទ្ធផលផ្លែផ្កា ពីមួយឆ្នាំទៅមួយឆ្នាំ ។ 

 

នេះជាភាពជោគជ័យក្នុងខ្សែជិវិតរបស់យើងក្នុងការបណ្តុះ បណ្តាល ដូច្នេះយើងត្រូវមានការអំណត់ និងវិន័យល្អ ហើយចំពោះសិស្សបាន និទ្ទេស A មិនមែនបានមកពីការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូតែមួយមុខនោះទេ គឺបានមកពីគុណតម្លៃពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋចូលរួមក្នុងការទទួលខុស ត្រូវធ្វើឱ្យយើងមានឱកាស បានសិក្សារៀនសូត្រ នាពេលនេះ ទន្ទឹមនោះវិស័យឯកជនក៏បាននឹងកំពុងបន្តវិនិយោគនៅក្នុងខេត្តរបស់យើង យើងត្រូវដាក់ទិសដៅជំហានដើររួមគ្មាកែសម្រួលសាលារៀនឪ្យមានអនាម័យ បរិស្ថាន ប្រកបដោយសោ ភ័ណភាពនៅក្នុងសហគមខេត្តព្រះសីហនុ ដើម្បីបង្កើតការងារបន្ថែមទៀតនៅខេត្តព្រះសីហនុ ចំពោះការសម្រេចចិត្តរបស់មាតា បីតា និងអាណាព្យាបាល និងការតាំងចិត្តរបស់ខ្លួនយើងផង ទើបយើងទទួលបានជោគជ័យ ក៏ប៉ុន្តែជោជ័យរបស់យើងត្រូវតែខិតខំបន្ថែមទៀតសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិ ៕ 
















Powered by Blogger.