សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រៀបចំសន្និបាត អាណត្តិទី៦

ព្រៃវែង៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥  សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រៀបចំសន្និបាត អាណត្តិទី៦ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។ 

ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត មានប្រសាសន៍ថា៖ ក្នុងរយៈពេល ៦ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងអនុសាខាក្រុង-ស្រុក ទាំង១៣ បាន នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងការថែទាំសុខ ភាពក្នុងសហគមន៍ និងការងារផ្តល់ជំនួយសុខុមាលភាពសង្គម សរុបចំនួន ៨,០០១គ្រួសារ (ប្រហាក់ប្រហែល ស្មើ ៤០,០០៥នាក់) បានចំនួន ២,០៩០លើក ក្នុងនោះរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុប ចំនួន ១,៩៦៤គ្រួសារ (ប្រហាក់ប្រហែលស្មើ ៩,៨២១នាក់) បានចំនួន ៧៩៤លើក ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបចំនួន ៦,០៣៧គ្រួសារ (ប្រហាក់ប្រហែលស្មើ ៣០,១៨៥នាក់) បាន ចំនួន ១,២៩៦លើក សាងសង់អគារមត្តេយសិក្សាស្តង់ដារ ២អគារ (១អគារ សាងសង់រួចរាល់ និង ១អគារ ទៀត កំពុងដំណើរការសាងសង់) ទំហំ ៣២ ម៉ែត្រ X ១១.២ម៉ែត្រ និងកម្ពស់ ៤.២ម៉ែត្រ) សាងសង់ផ្ទះពីបេតុង ១ខ្នង (ទំហំ ១១ម៉ែត្រ X ៥ម៉ែត្រ) សាងសង់ផ្ទះពីឈើ ដំបូលប្រក់ក្បឿងជ័រ និងជញ្ជាំងជ័រ សរុប ២៣៩ខ្នង (ទំហំ៤ម៉ែត្រ X ៦ម៉ែត្រ) ក្នុងនោះ(សាខាខេត្ត ១៨៧ខ្នង អនុសាខា ៥២ខ្នង) និងបង្គន់អនាម័យ សរុប ១៣៧ បង្គន់ (សាខាខេត្ត ១៣៥បង្គន់ និងអនុសាខា ២បង្គន់) កន្លែងលាងដៃ ៨ អណ្តូងទឹក ២ កង់ ១៣ គ្រឿង កង់ អគ្គីសនី ៤គ្រឿង រទេះជនពិការ ២៣គ្រឿង និងអនុសាខាសាងសង់អគារមត្តេយ្យសហគមន៍ ១ខ្នង មាន ៤ បន្ទប់ ។ 

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមម្ពុជា ខេត្តព្រៃវែង មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារមនុស្សធម៌អស់កម្លាំងកាយចិត្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលបានលទ្ធផល បានយ៉ាងល្អប្រសើ ធ្វើយ៉ាងណាដើម្បីធានាដល់ការរស់នៅ សុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងគ្រោះ ដោយគ្រោះធម្មជាតិ និងគ្រោះមន្តរាយផ្សេងៗបានយ៉ាងល្អ និងទាន់ពេលវេលា។ 

ឯកឧត្តម អភិសន្តិបណ្ឌិត មានប្រសាសន៍បន្ថែមទៀតថា សូមឲ្យមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ក៏ដូចជាសានុសាខាក្រុងស្រុកទាំងអស់ត្រូវពួកដៃគ្នាខិតខំធ្វើការងារមនុស្សធម៌នេះបន្តទៀត ដើម្បីសុខទុក្ខ ប្រជាពលរដ្ឋដែលជួបគ្រោះអន្តរាយ និងគ្រួសារដែលងាយរងគ្រោះផ្សេងៗបន្តទៀត ដើម្បីពង្រឹងនិងជួយលើកកំម្ពស់ជីវភាពគ្រួសារ របស់គាត់បានមួយសម្រិតនោះផងដេរ។ 

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ ចូលរួមអបអរសាទរ និងសូមប្រកាសគាំទ្រ មាសភាពគណៈកម្មាធិការសាខាទាំង១៥រូប ដែលទទួលបាននូវទំនុកចិត្តពី អង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អាណត្តិទី៦។ សម្លេងឆ្នោតគាំទ្រ ជាសក្ខីកម្មនៃការប្រគល់ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី នូវភារកិច្ចដ៏ឧត្តុង្គឧត្តមជាជំនួយការ អាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ នៅក្នុងរដ្ឋបាលដែនដីខេត្តព្រៃវែង។ ទន្ទឹមនេះ លោកជំទាវ សូម ថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសាខា និងអនុប្រធាន កិត្តិយសសាខាខេត្ត បានស្ម័គ្រចិត្តរួម ចំណែក ផ្តល់ការឧបត្ថម្ភគាំទ្រ និងកៀរគរមូលនិធិ សម្រាប់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។ ប្រការនេះបានឆ្លុះបញ្ចាំងពីការប្រមូលផ្តុំកម្លាំង ដើម្បី មនុស្សធម៌ ធម៌ ដើម្បីប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ។ 

លោកជំទាវ សូមកោត កោតសរសើរនឹងវាយតម្លៃខ្ពស់ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ ដែលបានខិត ប្រឹងប្រែងបំពេញ ពេញភារកិច្ចដ៏វិសេសវិសាល ក្នុងឋានៈជា អ្នកស្ម័គ្រចិត្តសកម្ម ដឹកនាំអភិបាលគ្រប់គ្រង សាខា-អនុសាខា អាណត្តិកន្លងមក ផ្តោតលើគ្រប់វិស័យអាទិភាព ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ សម្រេចបាននូវសមិទ្ធកម្ម និងមានការរីកចម្រើន គួរឲ្យមានមោទនភាព៕





 

Powered by Blogger.