សមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យម្នាក់ពីបទលួចម៉ូតូចេញពីរោងចក្រកាត់ដេរ
ខេខេត្តកំពង់ស្ពឺះ កាលពីរសៀលថៃ្ងទី២៨ កញ្ញា ២០២៥នេះ កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានធ្វេីការស្រាវជ្រាវករណីបាត់ម៉ូតូមួយគ្រឿងនៅចំណុចទីតាំងរោងចក្រ ហ្គូម ហ្វូម ហ្វាម មានទីតាំងនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ដោយក្រុមចោរបានលួចយកចេញពីទីតាំងផ្ញេីម៉ូតូនៅរោងចក្រ (ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ឆ្នាំ២០០៨ ឡើងតែមឆ្នាំ២០២២ពណ៍ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1A-8424 ជាកម្មសិទ្ធិរបស់ឈ្មោះ ឆៃ វុិត ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ មុខរបរ កម្មករ ។ 
កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទងបានធ្វេីការសហការជាមួយសន្ដិសុខប្រចាំការនៅរោងចក្រ គ្លូប៊ល ប៉ាវអាន សីវីស ឯ.ក ( GBSC ) ដោយបានឃាត់ឈ្មោះ ខន ឆៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ និងជាសន្ដិសុខ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរ ជាក់ស្ដែង (ខន ឆៃ) បានឆ្លើយសារភាពថា ពិតជាបានលួចយកម៉ូតូខាងលើប្រាកដមែន ដោយសកម្មភាពរួមជាមួយបក្ខពួកផ្សេងទៀត ។ 
សមត្ថកិច្ចបានបន្ដរកឃេីញនិងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដា ប្រភេទ C125 ជាម៉ូតូដែលចោរលួចចេញពីរោងចក្រខាងលេី ចោរបានដោះផ្លាកលេខយកទៅបោះចោលនិងយកទៅលាក់ទុកក្នុងព្រៃខាងកើតភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ចម្ងាយប្រមាណ១០០ម៉ែត្រ ។
បច្ចុប្បន្នសមត្ថកិច្ចបានបំពេញនីតិវិធីកសាងសំណុំរឿងនិងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីចាត់ការតាមច្បាប់ រីឯម៉ូតូម៉ាកហុងដា 125cc សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញហើយ។ដោយះចិត្ត្រា

Post a Comment