ឯកឧត្តមបណ្ឌិត តាំង​ សំណាង ក្នុងនាមជាប្រធានសមាគមជំនួយជនជាតិចិន ធៀន ភីង កម្ពុជា និងសមាជិក សមាជិការបស់សមាគមទាំងអស់ សូមគាំទ្រញាត្តិពេញទំហឹងចំពោះការប្រឆាំងទៅនឹងទង្វើរបស់ប្រទេសសៀម

ញត្តិគាំទ្រ ៖ ខ្ញុំបាទ តាំង សំណាង ក្នុងនាមខ្ញុំជាប្រធានសមាគមជំនួយជនជាតិចិន ធៀន ភីង កម្ពុជា និងសមាជិក សមាជិការបស់សមាគមទាំងអស់ សូមគាំទ្រញាត្តិពេញទំហឹងចំពោះការប្រឆាំងទៅនឹងទង្វើរបស់ប្រទេសសៀម ដែលរំលោភមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យភាពកម្ពុជា ផ្អែកលើស្មារតីរួមគ្នានៃសមាគមជំនួយធៀនភីងចិនកម្ពុជា ។

 

យើងទាំងអស់គ្នាក្នុងសមាគមប្រចាំព្រះសីហនុ សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះទង្វើឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្ត ដោយកងទ័ពថៃដោយបាឈ្លានពាន លើបូរណភាពនិងអធិបតេយ្យកម្ពុជា ដែលជាការរំលោភបំពានយ៉ាងកំរោល ដោយចេតនាលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិពាក់ព័ន្ធនានា។

 
ទង្វើឈ្លានពានដ៏សាហាវយង់ឃ្នងប្រព្រឹត្តដោយកងទ័ពថៃ តាមរយៈការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដើម្បីវាយប្រហារយ៉ាងឃោរឃៅមកលើកងទ័ពកម្ពុជា រួមទាំងការប្រើប្រាស់យន្តហោះ ចម្បាំង F-16 ដ្រូនអត្តឃាត និងការចាញ់ផ្សែងពុលពីលើយន្តហោះ ក៏ដូចជាគ្រាប់បែកចង្កោមប្រឆាំងមនុស្សជាតិ ដែលត្រូវបានហាមប្រាម ដោយអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ជាពិសេស ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ ជាទីសក្ការៈ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក បានបង្កនូវមហន្តរាយមនុស្សធម៌ ដោយបានធ្វើឱ្យប្រជាជនស៊ីវិល រាប់ម៉ឺននាក់ត្រូវភៀសខ្លួន ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរស់រានរបស់ពលរដ្ឋ រួមទាំងមនុស្សចាស់ជរា សិទ្ធិ កុមារ និងស្ត្រីមានផ្ទៃពោះ និងបានបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតាមតំបន់ព្រំដែន ព្រមទាំងបានបង្កឱ្យ បាត់បង់នូវអាយុជីវិតកងទ័ពនិងប្រជាជនស៊ីវិលជាច្រើន។

 

ក្នុងនាមសមាគមជំនួយធៀនភីងចិនកម្ពុជា ខេត្តព្រះសីហនុ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវ ដោយទទូចដល់បណ្តាប្រទេសមហាអំណាច សហគមន៍អន្តរជាតិ និងស្ថាប័នអន្តរជាតិទាំងអស់ មេត្តាជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យរដ្ឋាភិបាល និងយោធាថៃដោះ លែងដោយឥតលក្ខខណ្ឌនូវវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបាន កងទាហានថៃចាប់ខ្លួនដោយបំពានច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលជាការរំលោភបំពានលើបទឈប់បាញ់ដោយភាគីថៃ។

 

យើងខ្ញុំសូមសម្តែងការកោតសរសើរនិងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំមាតុប្រទេសប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ព្រមទាំងបាននាំមកជូនជាតិមាតុភូមិនូវជោគជ័យ ដ៏ឧត្តុង្គឧត្តម ទាំងលើសមរភូមិការពារជាតិនិងលើសមរភូមិការទូត ថែមទាំងទទួលបាននូវការទទួលស្គាល់ពីបណ្តា ប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិទៀតផង។

 

យើងខ្ញុំក៏សូមកោតសរសើរនិងដឹងគុណដោយស្មោះ ផងដែរចំពោះវីរភាពដ៏អង់អាចក្លាហានមោះមុតរបស់វីរកងទ័ពជួរមុខ នៅគ្រប់សមរភូមិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារដែនដីមរតកជាទីស្នេហានៃយើងទាំងអស់គ្នា៕






 

Powered by Blogger.