រថយន្តបើកបុករះម៉ូតូ២គ្រឿងស្លាប់ម្នាក់ស្រី របួសធ្ងន់ម្នាក់ប្រុស នៅស្រុកគងពិសី

ខេត្តកំពង់ស្ពឺះរថយន្តបើកបុករះម៉ូតូពីរគ្រឿងបណ្ដើរឲ្យស្លាប់ម្នាក់ស្រីនិងរបួសធ្ងន់ម្នាក់ប្រុសក្នុងទិសដៅបញ្ច្រាស់ទិសគ្នា
ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥​ ត្រង់ចំណុចផ្លូវលេខ៤១​ ចន្លោះគីឡូម៉ែត្រ២៧-២៨ ស្ថិតនៅភូមិថ្ម​ស​ ឃុំស្នំក្រពេី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុនពេលកើតហេតុគេបានឃើញមានរថយន្តមួយគ្រឿងម៉ាកTOYOTA PRUIS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2BK-1645 បើកបរដោយឈ្មោះង៉ែត​ សូ ភេទប្រុស​ អាយុ២៦ឆ្នាំនៅភូមិឫស្សីមួយគុម្ភ​ ឃុំអូរសារាយ​ ស្រុកត្រាំកក់ ខេត្តតាកែវ បេីកបរក្នុងល្បឿនលឿនបើកបរពីទិសខាងជេីងទៅទិសខាងត្បូងដល់ចំណុចកើតហេតុខាងលេីបានរេរចង្កូតទៅបុករះម៉ូតូពីរគ្រឿងម៉ូតូទី១ម៉ាក់Honda Dream 125cc ពណ៍ខ្មៅ​ ពាក់ស្លាកលេខបាត់ដំបង1R-1632 បេីកបរដោយឈ្មោះសាយ​ ពិសី​ ភេទប្រុស អាយុ៤៥ឆ្នាំ​ មុខរបររោងចក្រ​ រស់នៅភូមិត្រពាំងក្រសាំង​ ឃុំកក់​ ស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ (ពាក់មួកសុវត្ថិភាពរងរបួសធ្ងន់)​ ម៉ូតូទី២ម៉ាក់Honda dream 125cc ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CU-0837​ បេីកបរដោយឈ្មោះផុន​ ភូណាំ​ ភេទស្រី​ អាយុ២៧ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ រស់នៅភូមិសំរោង​ ឃុំស្នំក្រពេី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​(ពាក់មួកសុវត្ថិភាពស្លាប់នៅកន្លែងកេីតហេតុ)ម៉ូតូទាំងពីរបេីកបរពីទិសខាងត្បូងទៅទិសខាងជេីង។

 
កករណីខាងលើបណ្ដាលឲ្យស្លាប់មនុស្ស ១ នាក់ស្រី​ (ស្លាប់នៅកន្លែងកេីតហេតុ)រងរបួសធ្ងន់ចំនួន ១ នាក់​ ប្រុស​(បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី)ខូចខាតរថយន្តធ្ងន់ ១ គ្រឿង​ និងខូចខាតម៉ូតូធ្ងន់ចំនួន ២ គ្រឿង​។

 
ចំពោះអ្នកបេីកបររថយន្តត្រូវបានសមត្ថកិច្ចយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកគងពិសី ចំណែកសាក សព ត្រូវបានសមត្ថកិច្ចប្រគល់ជូន សាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងទាំង០៣គ្រឿងសមត្ថកិច្ចបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកគងពិសី​ ដើម្បីចាត់ការតាមនិតិវិធី៕ដោយះចិត្ត្រា











 

Powered by Blogger.