ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ
ខេត្តកំពង់ស្ពឺ ៖ ដោយមានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នង ការដ្ឋាននគរបាលខេត្ដ បានសហការស្រាវជ្រាវឃាត់ខ្លួន ជនត្រូវចោទឈ្មោះ អ៊ួចសុខអាន ភេទប្រុស ឆ្នាំកំណេីត ១៥ មិថុនា ១៩៨៩ រស់នៅភូមិឯកភាព ឃុំ ព្រៃវិហារ ស្រុក គងពិសី ខេត្ដ កំពង់ស្ពឺ ។

យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ទៀ ប៊ុនស៊ុននុ ចៅក្រមស៊េីបសួរសាលាដំបូងខេត្ដកំពង់ស្ពឺ ជនត្រូវចោទ ពាក់ព័ន្ធបទ ឆបោក ប្រព្រឹត្ដនៅខេត្ដកំពង់ស្ពឺ អំឡុងឆ្នាំ២០២៤ ។ 
ប៉ុន្មានថៃ្ងនេះមានសារព័ត៌មាន កម្ពុជាឈ្នះ បានទទួលសម្ភាសន៍លេីបងស្រីម្នាក់ ឈ្មោះ អ៊ួច ណារិន រស់នៅភូមិសង្រ្គាមបូរ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ ស្ពឺ ដែលបានរៀបរាប់និងអះអាងថា គាត់បានចាញ់បោ កឈ្មោះ អ៊ួច សុខអាន និងបក្ខពួកម្នាក់ទៀតដោយអះអាងថាពួកគេមានសមត្ថភាពរត់ការរឿងក្ដី នៅតុលាការគ្រប់ជាន់ថ្នាក់ ទោះបីតុលាការណាក៏ពួកគេអាចដោះស្រាយបានដែរ ដូច្នេះទេីបបងស្រី បានទៅខ្ចីលុយគេប្រមាណមួយមុឺនដុល្លាអាមេរិកជាង (ទាំងមុន+ក្រោយ)ឲ្យមកពួកគេទាំងពីនាក់ទីបំផុតលុយក៏បាត់ បំណុលក៏កេីន កូននៅក្នុងពន្ធនាគារដដែល ដែលរឿងនេះបងស្រី បញ្ជាក់ថាមកពីគាត់ជឿជាក់សម្ដី និងជាអ្នកនៅក្បែរស្រុកភូមិផងរបងជាមួយទេីបចាញ់ឃោសនាជនឆបោក អ៊ួច សុខអាន និងបក្ខពួក បងស្រីពឹងគេមិនបានតែបែរជាមកនិយាយថា គាត់សូមពឹងអោយតុលាការជួយរកយុត្ដិធម៌និងឲ្យបុគ្គលទាំងពីនាក់សងប្រាក់មកបងស្រីវិញគ្រប់ចំនួន ព្រមទាំងបន្ថែមថ្លៃជម្ងឺចិត្ដ ផង។ 
បញ្ជាក់៖ ខាងលេីនេះមាននៅក្នុង សារព័ត៌មាន កម្ពុជាឈ្នះ ដែលសម្ភាសន៍ផ្ទាល់ សូមបងប្អូនពលរដ្ឋមេត្ដាពិចារណាលេីគ្រប់ទិដ្ឋភាពមុននឹងសម្រេចធ្វេីអ្វីមួយពិសេសពាក់ព័ន្ធករណីរត់ការរឿងក្ដី នៅសាលាជម្រះក្ដី សូមកុំបន្ដទៀតមេត្ដាទុកតួនាទីជូនច្បាប់ជាអ្នកសម្រេចចុះ។ដោយះចិត្ត្រា

Post a Comment