គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានរៀបចំកម្មវិធី ចុះពិនិត្យស្ថានភាពឆ្នេរសមុទកម្ពុជាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកែប
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានរៀបចំកម្មវិធី ចុះពិនិត្យស្ថានភាពឆ្នេរសមុទកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ដ.ន.ស.) និងជាប្រធាគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ..ក.)
ការអញ្ជើញដល់របស់គណៈអធិបតីនិងក្រុមការងារ នៅសាលាស្រុកស្ទឹងហាវចាប់ផ្តើមកម្មវិធីចុះពិនិត្យក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
១) ទីតាំងផែដីនិងគម្រោងអភិវឌ្ឍចំណតជលយាន្ត (អ៊ូរទូត) ស្ថិតនៅឃុំទំនប់រលក និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
២) ទីតាំងភូមិនេសាទ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
៣) វឌ្ឍនភាពការងារសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៤) ស្ថានភាពឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៥) ស្ថានភាពឆ្នេរព្រែកចាក ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងភូមិសាស្ត្រខេត្តកែបចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ ឆ្នេរតេជោសន្តិភាពកែប” ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ 
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្រុមការងារចុះជួយមូលដ្ឋាន និងរដ្ឋបាលខេត្តព្រះសីហនុ និងដៃគូវិនិយោគ បានផ្តួចផ្តើមរៀបចំអភិវឌ្ឍចំណតទូក (អ៊ូទូក) នៅស្រុកស្ទឹងហាវ ដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក ដោយលែងបន្តពឹងផ្អែកកន្លែងជួសជុលដ៏ទៃទៀត ក្នុងស្មារតី ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន។
គម្រោងនេះ ក៏បានគិតគូររៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តទ្រទ្រង់ លំហសាធារណៈ ផ្ទៃបៃតង និងរៀបចំលំនៅឋានរបស់ប្រជាជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាភូមិឋានក្សេមក្សាន្ត និងជាទ្រនំសុភមង្គល៕








Post a Comment