ស្លាប់ម្នាក់រងរបួសធ្ងន់ពីនាក់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកជ្រូកបុកម៉ូតូពេញទំហឹង

 


ខេត្តកំពង់ស្ពឺ :មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកពីនាក់ទៀតរងរបួសធ្ងន់ធ្ងរបន្ទាប់ពីរថយន្តដឹកជ្រូកបុកម៉ូតូពេញទំហឹងនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោះបង្គលគីឡូម៉ែត្រលេខ៣និង៤ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងដឹកជ្រូកម៉ាកហុីយ៉ាន់ដាយ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ3D-9681 បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់ឈ្មោះ (បានចុះរត់គេចខ្លួនបាត់) លុះបើកមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GJ-4681។

បើកពីកើតទៅលិច ឌុបមនុស្ស២នាក់ អ្នកបើកបរឈ្មោះយ្តន័ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ(រងរបួសធ្ងន់)អ្នករួមដំណើរទី១.ឈ្មោះយន្ត័ ភាស់ ភេទស្រី អាយុ២៧ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរទី២.ឈ្មោះ យន្ត័ ភា ភេទស្រី អាយុ ៤៣ឆ្នាំ(រងរបួសធ្ងន់) អ្នកទាំង៣ រស់នៅភូមិក្តាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសារមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងទាំង ២គ្រឿង បានបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ:ចិត្ត្រា




Powered by Blogger.