ករណីហិង្សាក្នុងគ្រួសារប្រពន្ធតាមទាន់ប្ដីមានស្រីនៅនៅលើឡានពីរនាក់មុខរោងចក្រ



ខេត្តកំពង់ស្ពឺៈកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្ដិសែនដី។



បានចុះស្រាវជ្រាវ មានគណនីយ្យFacebook Sensok Hot News ដោយបង្ហោះថា ប្រពន្ធតាមទាន់ប្ដីមានស្រីនៅមុខរោងចក្រ ប្ដីជាតៃកុងឡានដឹកកម្មករ-កម្មការនីរោងចក្រស្ថិតនៅផ្លូវជាតិលេខ៤១ រោងចក្រវេនធូរ៉ា ជ្រៃតាកួន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ វេលាម៉ោង៦នឹង៣៥នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។



ក្រោយទទួលបានព៍ត៌មាន សមត្ថកិច្ចបានហៅឈ្មោះកាន់ សុខអាន ភេទស្រី អាយុ៤១ឆ្នាំត្រូវជាប្រពន្ធ នៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មកសួរបំភ្លឺនៅប៉ុស្ដិនគរបាលរដ្ឋបាលសែនដី។



មុនពេលកើតហេតុនៅវេលាម៉ោង៥:០០នាទីព្រឹកខ្លួនបានអោយប្អូនឈ្មោះញ៉េប រ៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិជាមួយគ្នា បើករថយន្ត១គ្រឿងម៉ាកកូរ៉េ ជូនខ្លួន និងកូនស្រីឈ្មោះបឿន ស្រីតា អាយុ១៨ឆ្នាំមកមុខរោងចក្រ វេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ដោយជិះតាមផ្លូវជាតិលេខ៤១ គោលបំណងមកទាលុយថ្លៃឈ្នួលកម្មករជិះរថយន្ត ពេលមកដល់ឃើញប្ដីរបស់ខ្លួន នៅលើរថយន្តជាមួយស្រីស្នេហ៍ ពេលនោះកូនស្រីខ្លួនបានទៅបើកទ្វារថយន្ត ភ្លាមនោះប្ដីបានស្រែកថាកុំបើកទ្វា ហើយក៍បានទាស់ពាក្យសម្ដី បន្ទាប់មកប្ដីនិងស្រីស្នេហ៍ បានចុះពីលើរថយន្ត មកទាញបោចសក់ខ្លួន ហើយខ្លួនក៍បានទាញបោចសក់ទៅវិញទៅមកហើយប្ដីរបស់ខ្ញុំបានទះកំភ្លៀងខ្ញុំជាប្រពន្ធដើម បី បួនដៃបណ្ដាយអោយរងរបួស មធ្យមហើយត្រូវបានកម្មករនឹងអ្នកលក់ដូរមុខរោងចក្រជួយឃាត់បែកគ្នាអស់ទៅក្រោយពេលកើតហេតុប្ដីនាងខ្ញុំបានគេចខ្លួន។



ករណីនេះនាងខ្ញុំជាប្រពន្ធបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីចាត់ការទង្វើប្ដីរបស់នាងខ្ញុំតាមផ្លូវច្បាប់ ៕


Powered by Blogger.