ពិធីសំណេះសំណាល និងពិសាអារហារសាមគ្គីអ្នកសារព័ត៏មានក្រោមអធិបតីភាពឯកឧត្តម វុី សំណាងអភិបាលនៃគណ:អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី17ខែឧសភាឆ្នាំ2025 អភិបាលខេត្តតាកែវ អះអាងថាខេត្តតាកែវកំពុងក្លាយជាមុខព្រួញរបស់ក្រុមអ្នកវិនិយោគទុន
តាកែវ៖ ថ្លៃងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានជាង ១០០នាក់នៅក្នុងខេត្តតាកែវនៅរសៀលថ្ងៃសៅរ៍ទី១៧ ខែឧសភាឆ្នាំ ២០២៥ នេះ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានអះអាងថាខេត្តតាកែវកំពុងក្លាយជាមុខព្រួញរបស់ក្រុមអ្នកវិនិយោគទុនចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើង ព្រោះខេត្តតាកែវមានមានសក្ដានុពលលើវិស័យកសិកម្ម ឧស្សាហកម្មនិងរមណីយដ្ឋានទេសចរប្រវត្តិសាស្ត្រជាច្រើន។

ត្រូវការអ្នកពត៌មានចូលរួមផ្សព្វផ្សាយ ថែ្លងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានឯកឧត្តម វ៉ី សំណាង បានលើកឡើងបន្តថាអាជ្ញាធរខេត្តប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការទាក់ទងទៅក្រុមអ្នកវិនិយោគនៅក្នុងស្រុកនិងក្រៅប្រទេស ឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវព្រោះខេត្តតាកែវគឺជាខេត្តមួយដែលមានប្រជាពលរដ្ឋច្រើននិងមានហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោកផ្លូវអាកាស ផ្លូវដែកនិងផ្លូវទឹក តើបង្កលក្ខណៈងាយស្រួលក្នុងការចូលមកបណ្ដាក់ទុនរបស់ក្រុមអ្នកវិនិយោគទុន។

ឯកឧត្តមអភិបាលខេត្តតាកែវក៏បានលើកឡើងផងដែរថាភាពរីកចម្រើននិងការចូលមកវិនិយោគទុនដ៏ច្រើនបែបនេះក៏មានការចូលរួមពីក្រុមអ្នកសារព័ត៌មានផងដែរ ព្រោះប្រសិនបើមានការផ្សព្វផ្សាយពីអំពើអវិជ្ជមានចោរលួចចោរប្លន់ បងតូច បងធំ ដែលបង្កអសន្តិសុខ ប្រហែលជាក្រុមអ្នកវិនិយោគគេមិនចូលមកវិនិយោគនៅក្នុងខេត្តតាកែវនោះទេ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវក៏បានស្នើដល់បងប្អូនក្រុមអ្នកសាព័ត៌មានទាំងអស់សូមបន្យជួយសរសេរផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តពីតំបន់ទេសចរណ៍ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគទុនឲ្យចូលមកបណ្ដាក់ទុនក្នុងខេត្តតាកែវកាន់តែច្រើនថែមទៀតព្រោះនៅពេលដែលអ្នកវិនិយោគចូលមកបណ្ដាក់ទុនវានឹងជួយធ្វើឲ្យខេត្តមានស្ថានភាពសេដ្ឋកិច្ចអប្រសើរជាពិសេសធ្វើឲ្យបងប្អូនប្រជាជនមានការងារធ្វើ និងមិនមានការចំណាកស្រុកទៅធ្វើការឆ្ងាយពីផ្ទះ៕
.jpg)






.jpg)

.jpg)


.jpg)


Post a Comment