រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យដើម្បីប្រែក្លាយកម្ពុជាអោយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។នេះបើតាមការចេញផ្សាយAKP។
ទោះបីជាកម្ពុជាបានទទួលរងផលប៉ះទង្គិចពីវិបត្តិជំងឺកូវីដ-១៩
ហើយវិបត្តិផ្សេងៗទៀតក៏កំពុងបន្តកើតឡើងក៏ដោយ។ប៉ុន្តែរាជរដ្ឋាភិបាលមិនបានបោះបង់ឬផ្លាស់ប្តូរនូវទិសដៅអនុវត្តរយៈពេលវែងនេះទេ។
សូមបញ្ជាក់ថា
ក្នុងរយៈពេល ជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន
ជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ ដែលគាំទ្រដោយ វិស័យកាត់ដេរ ទេសចរណ៍
កសិកម្មនិង សំណង់។ប៉ុន្តែ កម្ពុជាមិនអាចនៅបន្ត ពឹងអាស្រ័យ តែទៅលើ
វិស័យទាំង៤ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តទៅមុខទៀត ជាអចិន្ត្រៃយ៍
នោះបានទេ។ កម្ពុជាត្រូវតែធ្វើពិពិធកម្ម មូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ច របស់
ខ្លួនជាចាំបាច់។គួរជម្រាបថាពិពិធកម្មសេដ្ឋកិច្ចគឺជាការរិះរកវិធីពង្រីកសក្ដានុពលសេដ្ឋកិច្ចជាតិលើច្រើនវិស័យពង្រីកមុខព្រួញសេដ្ឋកិច្ចជាអតិបរមាទៅតាមលទ្ធភាពដែល
អាចធ្វើបាន អោយបានកាន់តែច្រើន អោយកាន់សម្បូរបែប ដើម្បីមាន កំណើនសេដ្ឋកិច្ច
ជានិរន្តរ៍ ពោលគឺមិនពឹង
ផ្អែកតែលើវិស័យសេដ្ឋកិច្ចដដែលៗ។ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង
នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
បានបង្ហាញពី“យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ » និង
«វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា»
ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែងដោយផ្តោតលើកិច្ចការអាទិភាព
ចំនួន ៥ ។
គឺ (១) ការអភិវឌ្ឍ វិស័យគន្លឹះ
និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច។(២) ការលើកកម្ពស់ការតភា្ជប់
និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និង ឡូជីស្ទីក វិស័យថាមពល,
វិស័យទឹកស្អាត និង វិស័យឌីជីថល។(៣)ការកែលម្អបរិយាកាស ធុរកិច្ច និង
ការវិនិយោគ។ (៤)ការពង្រឹង ប្រសិទ្ធភាព និង ភាពទាក់ទាញ
នៃតំបន់សេដ្ឋកិច្ចពិសេស ។ ៥) ការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និង
ផលិតផលហិរញ្ញវត្ថុ។
យ៉ាងណាក៏ដោយការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវការពង្រីកបន្ថែមទៀតនៅពេលដែលប្រទេសទទួលរងនូវវិបត្តិផ្សេងៗដែលបានរំខានដល់ការអនុវត្តសកម្មភាពសេដ្ឋកិច្ច។ការធ្វើពិពិធកម្មសេដ្ឋកិច្ចផ្តោតលើអាទិភាពចំនួន៤
ដែលមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធិ និងបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖
១- ការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល
២- ការអភិវឌ្ឍនប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មី
៣- ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤
៤- ការជម្រុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ ។
 |
| សហការី |
លោកស៊ុន
ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី
«មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖បទពិសោធន៍អន្តរជាតិ»
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា
ការបង្កើនពិពិធកម្មសេដ្ឋកិច្ចគឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ដោយបានរំលេចជាពិសេសអំពី
គោលនយោបាយលើកកម្ពស់ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់កម្ពុជា
ដែលមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៩៤
រហូតមកដល់បច្ចុប្បន្នដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច
និងការវិនិយោគ។លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី
«មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖
បទពិសោធន៍អន្តរជាតិ»ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រដល់ការរៀបចំនិងការអនុវត្តគោលនយោបាយនានាពាក់ព័ន្ធនឹងការបង្កើនពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជាបានលើកឡើងថា
ស្របពេល ដែលមានការកើនឡើងនៃ ភាពមិនប្រាកដប្រជានៃនិន្នាការសកល និង
តំបន់សេដ្ឋកិច្ច កម្ពុជានៅតែ បន្តជួបប្រទះភាពមានកម្រិត នៃ
ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ផលិតភាពទាប
ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង, ការសម្របសម្រួល
និងកិច្ចសហការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងសង្គមទាំងមូល
ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈមទាំងនេះ តាមរយៈយន្តការអនុវត្ត
និងប្រព័ន្ធតាមដាននិងវាយតម្លៃ ប្រកបដោយប្រសិទ្ធភាព និងប្រកាន់ខ្ជាប់អភិក្រម
«បន្តកែទម្រង់, កែតម្រូវ, បន្សាំ
និងធ្វើឱ្យកាន់តែប្រសើរឡើង»។ក្នុងឱកាសនោះដែរលោក វង្សី វិស្សុត
បានចែករំលែកទស្សនៈផ្ទាល់ ខ្លួនចំនួន៥
ដើម្បីជាមាគ៌ាឆ្ពោះទៅបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដែលទី១៖
ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្ស
នៅគ្រប់កម្រិត រវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់
ដើម្បីធានាបានឧត្តមភាពប្រៀបធៀប ក្នុងសេដ្ឋកិច្ច។ ទី២៖ ស្ថាប័នរដ្ឋ
វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប
ត្រូវសហការដើម្បីកំណត់បញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច
និងការអភិវឌ្ឍព្រមទាំងស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះដែលក្នុងនោះស្ថាប័នរដ្ឋត្រូវដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច
និងទីផ្សារ។ ទី៣៖
ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យមានការឯកភាពគ្នា
និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និង
សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
ទី៤៖ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាបនិងអតិពលកម្មទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹងនិងតម្លៃខ្ពស់
យើងត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់អភិបាលកិច្ច
ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើឌីជីថលូបនីយកម្មសង្គម និងសេដ្ឋកិច្ច។
និងទី៥៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវ ធ្វើឡើងនៅគ្រប់កម្រិត
ទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងផលប័ត្រផលិតផល ដោយ ត្រូវគិតគូរ
ជាយុទ្ធសាស្រ្ត និង មានតុល្យភាពរវាងសន្តិសុខជាតិ
ភាពធន់សេដ្ឋកិច្ចការគោរពយន្តការទីផ្សារនិងការកំណត់មាគ៌ាវែងឆ្ងាយសម្រាប់កំណើន
និងការអភិវឌ្ឍនាពេលអនាគត។ទន្ទឹមនេះគេឃើញ រាជរដ្ឋាភិបាល នីតិកាលទី៧
នៃរដ្ឋសភាបានដាក់ចេញនូវ នយោបាយការទូតសេដ្ឋកិច្ចកម្ពុជាដែលមានមុខព្រួញ
៤សំខាន់ៗគឺ ទី១ជំរុញពាណិជ្ជកម្មអន្តរជាតិ។ទី ២ទាក់ទាញវិនិយោគពីបរទេស។ទី
៣លើកកម្ពស់វិស័យទេសចរណ៍។ទី៤ជំរុញការផ្លាស់ប្ដូរវប្បធម៌កីឡានិងផ្សព្វផ្សាយម្ហូបអាហារកម្ពុជា។សូមបញ្ជាក់ថា
ការអនុវត្តតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ចរហូតមកដល់ពេលនេះ
បានរុញកំណើនសេដ្ឋកិច្ចកម្ពុជាអោយងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺសកលកូវិដ-១៩ដែលឆ្នាំ២០២៤កន្លងនេះសេដ្ឋកិច្ចកម្ពុជាមានកំណើន៦ភាគរយដែលបានធ្វើអោយផលិតផលសរុប
ក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋខ្មែរម្នាក់ៗបានកើនឡើងពី១៦០០ដុល្លារអាមេរិកកាលពីឆ្នាំ២០២០ឡើងដល់ពី១៩១៧ដុល្លារអាមេរិកកាលពីឆ្នាំ២០២៣
ហើយឆ្នាំ២០២៤កន្លងនេះ បានកើនឡើងដល់
២០៧១ដុល្លារអាមេរិក។យោងតាមសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំឡើងដោយ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវាយតម្លៃនិងព្យាករកំណើន
សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះថានឹងទទួលបាន
ក្នុងរង្វង់៦,៣ភាគរយ។ជាមួយគ្នានេះផលិតផលក្នុងស្រុកសរុប
សម្រាប់មនុស្សម្នាក់ៗនៅ ឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២៩២៤
ដុល្លារ ដែលកើនឡើងជាង ៤០ ភាគរយបើ ធៀបនឹងតួលេខនៅឆ្នាំ ២០២៤៕
Post a Comment