ការបើកល្បែងស៊ីសងភ្នាល់តាមអនឡាញជាច្រើនប្រភេទកំពុងតែដំណើរការដោយរលូនដែលមានទីតាំងស្ថិតនៅផ្ទះលេ១៥៨កែងផ្លូវ១១៨សង្កាត់ផ្សារចាស់ខណ្ឌដូនពេញរាជធានីភ្នំពេញប្រជាពលរដ្ឋអំពាវនាវឲ្យមានវិធានការបង្រ្កាបខណៈប្រភេទល្បែងនេះបង្កឱ្យមានអសន្តិសុខក្នុងសង្គម។
 |
|
សូមជម្រាបជូនថាក្នុងសង្គមមួយដែលពោរពេញទៅដោយសុខសុវត្ថិភាពគ្មានអំពើចោរកម្មគ្មានភាពអសន្តិសុខគឺជាក្តីប្រាថ្នារបស់ពលរដ្ឋដែលរស់នៅក្នុងសង្គមនោះ។ការកើតមានល្បែងស៊ីសងខុសច្បាប់ក៏ជាផ្នែកមួយដែលនាំឱ្យមានអសន្តិសុខក្នុងសង្គមដែលកើតចេញពីអំពើ
ឆក់ ប្លន់ និង
អំពើផ្សេងៗទៀតដែលប្រព្រឹត្តដោយជនដែលបានខាតបង់ប្រាក់កាសដោយសារតែការលេងល្បែងស៊ីសង។ការចូលរួមទប់ស្កាត់និងការបង្រ្កាបល្បែងស៊ីខុសច្បាប់គឺជាវិធានការដ៏ចាំបាច់ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំពង្រឹង
និង អនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុខសុវត្ថិភាព
និងសន្តិសុខក្នុងសង្គមដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា។យោងតាម
ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ មាត្រា ១
ត្រួវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ
នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជាលើកលែងតែទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ក្នុងករណីមានការបើកកន្លែងលេងល្បែងស៊ីសងគ្រប់ប្រភេទដោយខុសច្បាប់
ឬគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល
នោះការចុះទៅបង្ក្រាបនិងការទប់ស្តាត់ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ចំពោះអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់
នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី (១០.០០០៛) មួយម៉ឺនរៀល ដល់ (៥០.០០០៛)
ប្រាំម៉ឺនរៀល ឬ ដាក់ពន្ធនាគារពី ១(មួយ) សបា្តហ៍ ដល់ ១ (មួយ) ខែ ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី (៥០.០០០៛) ប្រាំម៉ឺនរៀល
ដល់ (៥០០.០០០៛) ប្រាំសែនរៀល និងដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ)
ឆ្នាំ ។ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង
អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី
(៥.០០០.០០០៛) ប្រាំលានរៀល ដល់ (២០.០០០.០០០៛) ម្ភៃលានរៀល និងដាក់ពន្ធនាគារពី
១ (មួយ) ឆ្នាំដល់ ៥ (ប្រាំ) ឆ្នាំ ។
ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារខាងលើនេះជាអតិបរមា៕
Post a Comment