កម្ពុជានឹងចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន

 ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ស្ដីពី ការចូលរួមក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកាកាន់សៃ រយៈពេល៦ខែ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម ចូលរួមកម្មវិធី សម្ពោធពិព័រណ៍ពិភពលោក ២០២៥ អូសាកា នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន។

តាមរយៈពិព័រណ៍នេះជប៉ុន រំពឹងថានឹងទទួលបានភ្ញៀវចូលទស្សនាប្រមាណ ២៨លាននាក់ ដែលក្នុងនោះអាចមានភ្ញៀវបរទេសប្រមាណ ៣.៥លាននាក់៕



Powered by Blogger.