ជនសជនសង្ស័យពីរនាក់ជួញដូរនិងចែកចាយដោយខុសច្បាប់នៅសារធាតុញៀនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្រ្កាប
ខេត្តកំពង់ស្ពឺ:ដោយអនុវត្ដតាមបទបញ្ជានិងការដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម សុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ និងការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន (ស្ដីទី)នៅរសៀលថ្ងៃទី22 ខែមេសា ឆ្នាំ2026
បានដឹកនាំបេីកប្រតិបត្ដិការ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នូល ខេត្ដកណ្ដាល បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ២នាក់
១, ឈ្មោះ គឹម សុីណា ហៅ សេ ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល
២, ឈ្មោះ សឺន វណ្ណដេត ហៅ ដេត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជាលទ្ធផលសមត្ថកិច្ចដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់មធ្យម, ទូរស័ព្ទចំនួន ២គ្រឿង និងម៉ូតូ ១គ្រឿង។
ចំពោះជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងរឹបអូសបានកម្លាំងបានបញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀនខេត្ដកំពង់ស្ពឺ កសាងសំណុំរឿងបន្តដើម្បីបញ្ជូនជនសង្ស័យទាំង02នាក់រួមនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយ:ចិត្ត្រា


Post a Comment