រថយន្តដឹកទឹកកកបុកម៉ូតូបណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងនិងស្ត្រីម្នាក់របួសស្រាលហើយរថយន្តនោះជ្រុលទៅបុកនិងរថយន្តចំនួន 2 គ្រឿងបន្តទៀត
រថយន្តដឹកទឹកកកឈប់បញ្ឆេះរថយន្តចោលយកទឹកកកឲ្យម៉ូយតាមតូបស្រាប់តែមានសន្តិសុខផ្សារម្នាក់ឡើងបើករថយន្តនោះហើយបានទៅបុកម៉ូតូមួយគ្រឿងដែលកំពុងដឹកប្រពន្ធបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេត្តចំណែកប្រពន្ធរបស់គាត់របួសស្រាលហើយរថយន្តនោះបានជ្រុលចង្កូតទៅបុករថយន្តពីគ្រឿងទៀតបណ្ដាលឲ្យខូចធ្ងន់រថយន្តមួយគ្រឿងចំណែករថយន្តមួយគ្រឿងទៀតខូចខាតស្រាល។
ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង២០នាទីថ្ងៃទី១០ខែមករាឆ្នាំ២០២៦មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវក្រាលបេតុងក្នុងផ្សាតាប៉ាក ស្ថិតនៅចំណុចភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿងម៉ាកHYUNDAI PORTER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BL-6856 ដែលមានម្ចាស់ឈ្មោះ ស ពិសិដ្ឋ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឈប់រថយន្តរួចម្ចាស់រថយន្តដើរដាក់ទឹកកកតាមតូបក្នុងផ្សារ រួចក៏មានសន្តិសុខផ្សាឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឡើងបើក រួចក៏បុកជាមួយម៉ូតូ១គ្រឿងម៉ាក HONDA DREAM១២៥cc ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកំពង់ស្ពឺ1K-1084 បើកបរដោយឈ្មោះ ឡាយ ស៊ុន ភេទប្រុស អាយុ៦៧ឆ្នាំ ឌុបប្រពន្ធពីក្រោយឈ្មោះ ទូច ស្រីអ៊ិត ភេទស្រី អាយុ៥២ឆ្នាំ អ្នកទាំងពីររស់នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្កកំពង់ស្ពឺ ដែលកំពុងបើកមកពីមុខបញ្ច្រាសទិសគ្នា រួចក៏បន្តរទៅបុកជាមួយរថយន្ត០១គ្រឿងទៀតម៉ាកHYUNDAI PORTER ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខតាកែវ2C-7759 ដែលមានម្ចាស់ឈ្មោះ សាន រាជ្រ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិត្រពាំងរំដួល ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ ដែលកំពុងឈប់យកសាច់ជ្រូកដាក់តាមតូបក្នុងផ្សា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈដូចខាងក្រោម។÷
-ស្លាប់មនុស្ស០១នាក់ ប្រុស (ឡាយ ស៊ុន)។
-របួសស្រាល០១នាក់ ស្រី ។
-ខូចខាតម៉ូតូ០១គ្រឿង ធ្ងន់ និងរថយន្ត០២គ្រឿង ធ្ងន់០១គ្រឿង។
ចំពោះឈ្មោះ កែវ វាសនា សមត្ថកិច្ចបាននាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល។
ចំណែកវត្ថុតាងខាងលើផ្នែកជំនាញបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល ដើម្បីចាត់ការតាមនីតិវិធី។
ដោយ៖ចិត្ត្រា




Post a Comment