សាលាខេត្តកំពង់ស្ពឺបានប្រារព្ធធ្វើពិធីបុណ្យប្រវត្តិពិតប្រាកដនៃការតស៊ូទទួលបានឯករាជ្យជាតិថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានអញ្ជើញដឹកនាំគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ថ្វាយកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧២ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) និងថៃ្ងកំណេីតកងយោធពលខេមរភូមិន្ទកម្មវិធីនេះប្រារព្ធធ្វើឡើងនៅវិមានឯករាជ្យ ខេត្ដកំពង់ស្ពឺ ។ 
ដែលជាប្រវត្តិពិតប្រាកដ នៃការតស៊ូទទួលបានឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ១៩៥៣» ក្រោមព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។
ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ៖ ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងអតីតសម័យសង្គមរាស្រ្តនិយមនាជំនាន់នោះ កម្ពុជាត្រូវបានពិភពលោក ប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថាជាកោះសន្តិភាពនាអាស៊ីអាគ្នេយ៍។

នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣នេះដែលជាប្រវត្តិពិតប្រាកដនៃការតស៊ូទទួលបាន ឯករាជ្យជាតិពេញលេញបរិបូរណ៍ពីរសាធារណរដ្ឋបារាំងមានថ្ងៃនេះហើយដែលប្រជាជនក៏ដូចកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសមិនអាចបំភ្លេចបានតែងតែប្រារព្ធធ្វើវិធីបុណ្យជារៀងរាល់ឆ្នាំ។ដោយះចិត្ត្រា




Post a Comment