សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់រក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន

ខេត្តកំពង់ស្ពឺះ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក  នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤:១០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានល្បាតដល់ចំណុចខ្នងទំនប់ស្លា ភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ប្រទះឃើញមុខសញ្ញាសង្ស័យ បានឃាត់ដើម្បីធ្វើការត្រួតពិនិត្យឃើញ មានវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់មធ្យម និងទូរស័ព្ទដៃ ០១គ្រឿង ។

 

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ចម សុខលាប(ពៀច)  ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងទើបការិយាល័យប្រឆាំង គ្រឿងញៀនខេត្តកំពង់ស្ពឺកសាងសំណុំរឿងបន្តហើយបញ្ជូនខ្លួនជនសង្ស័យរួមនិងវត្ថុតាង ទៅអយ្យការអ៊ំសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។ដោយះចិត្ត្រា





 

Powered by Blogger.