ក្មេងទំនើងពីរនាក់ត្រូវបាននគរបាលឃាត់ខ្លួនពីបទបំភ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
ខេត្តកំពង់ស្ពឺះកាលពីររសៀលថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2025 នគរបាលប៉ុស្តិទួលអំពិលបានឃាត់ខ្លួនក្មេងទំនើងពីរនាក់ពីបទបំភ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃតាមបទបញ្ជានិងការចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក បានស្រាវជ្រាវនិងឈានទៅធ្វេីការឃាត់ខ្លួនក្រុមជនសង្ស័យជាអ្នកបង្កហេតុ ក្នុងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចផ្លូវ១៤៥ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
អំពីអង្គហេតុមុនកេីតហេតុ ៖មានក្រុមក្មេងទំនើង១ក្រុមមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាកម៉ូតូជនរងគ្រោះហុងដាឆ្នាំ២០២៥ ពណ៌ខ្មៅ បំពាក់លេខកំពង់ស្ពឺ 1AA 0602 រួចយកកាំបិតផ្គាក់ និងដែកទីបវាយកំទេចម៉ូតូបណ្តាលអោយខូចខាតធ្ងន់ធ្ងរ ជនរងគ្រោះបានរត់គេចខ្លួនផុត ។

ភ្លាមៗមានប្រជាពលរដ្ឋរាយការណ៍មកប៉ុស្តិ៍ទួលអំពិល បានចុះដល់កន្លែងកើតហេតុនិងបានកិច្ចសហការស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងឈានដល់ធ្វើការឃាត់ខ្លួនបាន២នាក់ដកហូតបានវត្ថុតាងរួមមាន៖ កាំបិតផ្គាក់១ដើម ដំបងទីបដែក២ដើម និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ១/ឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ២./ឈ្មោះ ដុល គីមណៃ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ។ 
តាមចម្លើយសារភាពរបស់ក្មេងទំនើងទាំង២នាក់ថាខ្លួន មកពីរជនជាភាគីម្ចាស់ម៉ូតូជិះវ៉ាក្រុមខ្លួនចុះឡេីងៗ ទេីបកេីតជាអំពេីហឹង្សា ករណីននេះមកពីភាគីម្ខាងទៀតជាអ្ន ប៉ុន្ដែអំពេីប្រេីហឹង្សាដោយមានប្រេីប្រាស់អាវុធជាអំពេីខុសនឹងផ្លូវច្បាប់ព្រហ្មទណ្ឌ ។ 
ជាក់ស្ដែងជនសង្ស័យទាំង២និងវត្ថុតាងបានញ្ជូនទៅអធិការដ្ឋាននគរបាលលស្រុកបសេដ្ឋដេីម្បីកសាងសំណុំរឿង។បញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់ទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺចាត់ការបន្តតាមនីតិវិធី។ដោយះចិត្ត្រា

Post a Comment