ឯកឧត្ដម គន់ សុភា អភិបាលរងខេត្តកំពង់ចាម រួមនឹងអាជ្ញាធរស្រុកស្ទឹងត្រង់ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះទឹក ជំនន់
(កំពង់ចាម) នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្ដម គន់ សុភា អភិបាល រង ខេត្ត កំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីអាជ្ញាធរស្រុកស្ទឹងត្រង់ ចុះសួរសុខទុក្ខ និងផ្តល់អំណោយតាមខ្នងផ្ទះ ជូនដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះទឹក ជំនន់ ចំនួន ៦៦គ្រួសារ ស្ថិតនៅភូមិ វត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ។ 
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៦៦ គ្រួសារនោះ ដោយក្នុងមួយគ្រួសារទទួលបាន សម្ភារៈ រួមមាន៖ -អង្ករ 25គីឡូក្រាម -អំបិល កន្លះ គីឡូក្រាម-ទឹកត្រី 1យួរ-ទឹក សុី អុីវ 1យួរ -កន្ទេល 1-ភួយ 1-មុង 1 និង ថវិកា ចំនួន 50,000៛។
ថ្នាក់ដឹកនាំស្រុកស្ទឹងត្រង់ រួមនិងអ្នកពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួមអមដំណើរ នាឱកាសនោះ មាន លោក បាន ស្រេង អភិបាល នៃ គណៈ អភិបាល ស្រុក ,លោក ម៉ាត់ សាលី អភិបាល រង និងលោក ស៊ុយ លេងគា នាយក រដ្ឋ បាល ។
ឯកឧត្ដមអភិបាលរងខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា សកម្មភាពខាងលើនេះ គឺដោយមានការ យកចិត្តទុកដាក់ របស់សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ តែងតែ ជម្រុញ អោយថ្នាក់ ដឹកនាំ ថ្នាក់ក្រោម ត្រូវតាមដាន ស្ថានភាព និងចុះជាក់ស្ដែង ។
លើសពីនោះ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ សូមអោយបងប្អូនដែលមិនទាន់មករកទីទួល សុវត្ថិភាព ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ កុំអោយលេងទឹកផ្ដេសផ្ដាស និងប្រយ័ត្នសត្វដែលមានពិសផងដែរ៕






Post a Comment