ជនសង្ស័យពីរនាក់ស្ទាក់កាប់ប្លន់យកម៉ូតូពីប្រជាជនត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋចាប់ខ្លួន

ខេត្តកំពង់ស្ពឺះ ជនសង្ស័យពីរនាក់ត្រូវបាន កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ចាប់ខ្លួនពីបត់វាយកាប់ប្លន់យកម៉ូតូកាលពីររសៀលថ្ងៃទី 15 ខែតុលា ឆ្នាំ 2025 ដឹកនាំដោយលោ​កវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការនគរបាលស្រុក​ បញ្ជាឱ្យកំលាំងផ្នែកព្រហ្មទណ្ឌឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនិងសកម្មភាពកាប់ប្លន់យកម៉ូតូ​ កាលពីថៃ្ងទី៦​ ខែតុលា​ ឆ្នាំ២០២​៥​ នៅចំណុចភូមិព្រៃស្លែង​ ឃុំកុមារាជា​ ស្រុកបាទី​ ខេត្ដតា​កែវ​ ដោយក្រុមបក្ខពួក​ជនង្ស័យបានរត់មកលាក់ខ្លួនពួន។


ស​ម្ងំនៅចំណុចទឹកដីភូមិសាស្រ្ដ​ស្រុកបសេដ្ឋ​ ជាមុខសញ្ញាមានការគ្រប់គ្រងជាប្រចាំរបស់ជំនញ​ ជាក់ស្ដែងសម្ថកិច្ចន​គ​របាលធ្វេីការឃា​ត់​បាន​ ២នាក់​ ម៉ូតូ១គ្រឿង​ ម៉ាកហុងដា C​125 ពណ៌ខ្មៅ ឆ្នាំ២០២៥ គ្មានការបាំងមុខក្រោយ គ្មានស្លាក​លេខ គ្មានឯកសារសម្គាល់ត្រឹម​ត្រូវ លេខតួ-ម៉ាសុីន ND125 NE​-​0332719 នៅភូមិនរាណ៍ ឃុំនិ​ទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៖
    ១/-ឈ្មោះ​ ស៊ន រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃជ័រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
    ២/-ឈ្មោះ​ ជួន សាវិន ភេទប្រុ​ស អាយុ២៧ឆ្នាំ រស់នៅភូមិសេរីភ័ត្ត ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​  ។ 


ក្រោយឃាត់ខ្លួនបាននាំយកមកកាន់អធិការដ្ឋានស្រុកបសេដ្ឋ ដើម្បីធ្វើការស្រាវជ្រាវ​ តាមចម្លើយ​ជនសង្ស័យ​ ជួន សាវិនបានឆ្លើយសារភាពថា​ ម៉ូតូដែលខ្លួន​កំពុងតែកាន់កាប់នេះពិតជាបានវាយប្លន់យក​ ពីជនរងគ្រោះនៅភូមិព្រៃស្លែង ឃុំកូមារាជា ស្រុកបាទី ខេត្តតាកែវ នៅត្រង់ចំណុចភូមិត្រពាំ​ងឈូក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៦​ខែតុលា​ ឆ្នាំ២០២៥ វេលាម៉ោង១៦.៤០ នាទី រសៀល ប្រាកដ​មែន ។


ដោយបានគោលការណ៍ឯកភាពពីតំណាងអយ្យការ​ និងជំនាញខេត្ដ​ អធិការដ្ឋាននគរបាលស្រុកបាប្រគល់ជនស​ង្ស័យ និងវត្ថុតាងម៉ូតូ​ ជូន​អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការបន្តរតាមនីតិវិធី ៕ ដោយ:ចិត្ត្រា









Powered by Blogger.