ស្រវឹងស្រាយកដងចប់ជីកដែកវាយក្បាលប្រពន្ធបែកហូរឈា​មស្រស្រាក់បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ

 ខេត្តកំពង់ស្ពឺះស្រវឹងស្រាយកដងចប់ជីកដែកវាយបែកក្បាលប្រពន្ធបណ្ដាលឱ្យហូរឈាមក្រស្រាក់របួសយ៉ាងធ្ងន់ធ្ងរហេតុការណ៍នេះបានកើតឡើងល្ងាច ថ្ងៃទី 10 ខែតុលា ថ្នាំ 2025 ដោយអនុវត្ដតាមបញ្ជាដឹ​ក​នាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ :​ នគ​របាល​ គឺបំរេីការពារប្រជាព​លរដ្ឋ​ដែ​លត្រូវការជំនួយអន្ដរាគមន៍គ្រប់ពេ​ល​វេលា​ ដោយទទួលបានប​ណ្ដឹងតា​មប្រព័ន្ធ​ទាន់ហេតុការណ៍ពីក្រុមប្រ​ចាំបញ្ជាទី២​ ថាមានករ​ណីប្ដីវាយប្រ​ពន្ធនៅចំ​ណុចភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំព​ង់​ស្ពឺ​ លោកវរសេនីយ៍​ទោ​ សាវ​ សុ​ភក្ដី​ អធិការ​ ស្ដីទី​ នគរបា​លស្រុកសា​មគ្គីមុនីជ័យ​ បានបញ្ជាឱ្យ​កំលាំ​ងមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាល​ចុះ​ទៅកា​ន់ទីតាំងខា​ងលេី​ភូមិ​ក្រាំងខ្នុរ ឃុំដំ​ណាក់រាំង​ ពិនិត្យនិងចំណា​ត់កា​រករ​ណីហិង្សាក្នុងគ្រួសារដោយប្តីយកចបជីកវាយ​សំព​ងក្បាលប្រពន្ធបណ្ដាលអោយបែកហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ​ ។

តាមការបញ្ជាក់ពី​សមត្ថកិច្ចនគរបាល​ ថាបុរសដែលបា​នយកចបជីក​វាយលេីស្រ្ដី​ ជា​ប្ដីមានឈ្មោះ​ យេន ដា ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ក្រោយហេតុការណ៍ប្រពន្ធត្រូវបានអ្នកក្នុងភូមិជួយសង្រ្គោះបញ្ជូនទៅកា​ន់គ្លីនិកសង្រ្គោះបន្ទាន់​ រីឯ​ជនសង្ស័​យជាប្តីត្រូវបានសមត្ថកិច្ចប៉ុស្ដិនិងស្រុកចាប់បញ្ជូនមកកាន់អធិការដ្ឋាន​នគរបាលស្រុកសាមគ្គីមុនីជ័យរួមជា​មួយ​វត្ថុតាងចបជីក​មួយ​ដេីមបន្ដនីតិវិធី​ ជារឿយៗ​ ប្ដីរូបនេះតែងតែប្រេីអំពេីហឹ​ង្សាទៅលេី​ប្រពន្ធជាញឹកញាប់​ កត្ដា​នេះបណ្ដា​លលមកពីផឹកស្រាស្រវឹងក៍កេីតមានកំហឹងប្រើអំពើហិង្សាទៅលើប្រពន្ធតែម្ដង​ទៅ ។ដោយះចិត្ត្រា






 

Powered by Blogger.