លោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ ចូលរួមប្រជុំប្រចាំត្រីមាស របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺះលោកឧត្តមសេនីយ៍ទោ ខឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺចូលរួមប្រជុំប្រចាំឆមាស របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ដកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឯកឧត្ដម បណ្ឌិត អភិបាលខេត្ដ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ដ មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺផងដែរ។





Post a Comment