បែកធ្លាយធំក្លិនស្អុយចេញពីកាស៊ីណូឃ្វីនខូវិចតូរី ព្រោះមានបុរសជនជាតិកូរ៉េម្នាក់បានស្លាប់សមត្ថកិច្ចឆ្លើយថាកំពុងបន្តនីតិវិធីទៅវិធី

ខេត្តព្រះសីហនុ ៖ យោងតាមប្រភពបណ្ដាញទំនាក់ទំនងសង្គម ដែលមានម្ចាស់ករណីឈ្មោះ ប៉ោយ ហើយ បានសរសេរថា ប្រទះឃើញសព កូរ៉េ ថ្មីទៀត ៖ សពជនជាតិ កូរ៉េ ម្នាក់ទៀតនេះ សង្ស័យដូចដុំភ្លើងទៀតហើយ ។ បុរស​ជនជាតិ​ កូរ៉េ​ ម្នាក់​អាយុ​ 50 ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ស្លាប់​ នៅ​សណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ ដោយ​បន្សល់​ទុក​ក្រដាស​មួយ​ដែល​គេ​ជឿ​ថា​ ជា​សំបុត្រ​អត្តឃាត...។ 

ក្រសួងការបរទេស កូរ៉េ បានឲ្យដឹងថា បុរសជនជាតិ កូរ៉េ ស្លាប់នៅក្នុងសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ប្រទេស កម្ពុជា នៅវេលាម៉ោង 8 និង 00 នាទី យប់ ( ម៉ោងក្នុងតំបន់ ) ថ្ងៃមុន ( 10/20 ) ។ ប៉ូលិសក្នុងតំបន់ បានជូនដំណឹងទៅស្ថានទូត អំពីឧប្បត្តិវហេតុនេះ តាមរយៈប្រធានសមាគមសហគមន៍ កូរ៉េ ហើយស្ថានទូត បានស្នើសុំការត្រួតពិនិត្យនៅនឹងកន្លែងកើតហេតុ ។ 

ករណីនេះ សង្ស័យដូច ដុំភ្លើង ទៀតហើយ ដែលករណី និស្សិត កូរ៉េ ម្នាក់ស្លាប់ផ្អើលបណ្តាញព័ត៌មានធំៗ លើពិភពលោក។
ជុំវិញករណីបែកធ្លាយរឿងជនជាតិកូរ៉េស្លាប់នៅក្នុងកាស៊ីណូឃ្វីនខូនេះ សមត្ថកិច្ចបានបង្ហើបថា នៅក្នុងកាស៊ីណូឃ្វីនខូពិតជាមានករណីជនជាតិកូរ៉េស្លាប់ពិតប្រាកដមែន មូលហេតុធ្វើអត្តឃាត ប៉ុន្តែគិតមកដល់ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធី។ 

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ មិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា សណ្ឋាគារនិងកាស៊ីណូឃ្វីនខូតូរីនេះ ដែលមានថៅកែជាជនជាតិអ៊ីស្រាអែល កន្លងមកក៏ធ្លាប់មានរឿងរ៉ាវជាច្រើនផងដែរ ៕ 



Powered by Blogger.