រថយន្តដឹកកម្មកររោងចក្របេីកបទឆ្លងផ្លូវបុកម៉ូតូចំនួន 3 គ្រឿងបណ្ដាលឲ្យរបួស4នាក់ស្រី 2នាក់ប្រុស2នាក់

 
ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកកម្មករកម្មការិនីរោងចក្របើកបទឆ្លងផ្លូវជ្រុលទៅបុកម៉ូតូ3គ្រឿងបណ្ដាលឱ្យប្រុសស្រីបួននាក់រងរបួសកាលពីរថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២៥​ នៅផ្លូវលេខ​ ៥១.៥​ ត្រង់ចំណុចផ្លូវបំបែកជា​បួនភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយ​ន្ត១​គ្រឿ​ង ម៉ាក HYUNDAI ពណ៍​ស គ្មានផ្លាកលេខ អ្នកបើកបរមិ​នស្គាល់អត្តសញ្ញាណ​ សមត្ថកិច្ចបន្ដការ​ស្រាវជ្រា​វ (ក្រោយកេីតហេតុចុះគេចខ្លួន) មានដឹកកម្មករ-កម្មការិនីចំនួន ៥០​នាក់ ស្រី៣៥នាក់ បើកបរពីទិសខាងលិចទៅទិសខាងកើត​ មកដល់ចំណុ​ចខាងលើរថយន្ដបានបេីកឆ្លងផ្លូវរួច​បុកជាមួយម៉ូតូចំនួ​ន​៣​គ្រឿង​ ដោយគ្រោះថ្នាក់នេះ​ជា​ការមិនគោរពច្បាប់សិ​ទ្ធិអត្ថិភាព​ ឬអាចយានយន្ដមានបញ្ហាបច្ចេកទេស​ ។

ករណីនេះផងដែរបង្កឱ្យម៉ូតូខូចខាត​ ទី​១-ម៉ាក HONDA DREA​M 125​CC ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-0112 អ្នក​បើកបរឈ្មោះ ប៉ុល ស៊ុយ ភេទប្រុ​ស អាយុ​៤៦ឆ្នាំ នៅ​ភូមិព្រៃសំបុក ឃុំព្នា​យ ស្រុកសំរោ​ង​ទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខា​ងត្បូងទៅទិសខាងជើងរួចបត់ឆ្លងផ្លូវទៅទិសខាងលិច។ ម៉ូតូទី២- ម៉ាក HO​NDA DRE​A​M 125CC ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1X-6868 អ្នកបើកបរឈ្មោះ ឃីម ចាន់លី ភេទប្រុស អាយុ៣៤ឆ្នាំ ឌុបប្រពន្ធឈ្មោះ ស៊ុន ខ្នា អាយុ៣០ឆ្នាំ រស់នៅភូមិអា​យាន ឃុំពាំងល្វា ស្រុកសា​មគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិ​សខាងជើងទៅទិសខាងត្បូងរួចបត់ទៅទិសខាងកើត។ 

ម៉ូតូទី៣- ម៉ាក HONDA DREAM 125​CC  ពណ៍ខ្មៅ ពាក់ផ្លាក់​លេខភ្នំពេញ 1CO-5875 អ្នកបើកបរឈ្មោះ ហេង ស៊ុន ភេទស្រី អាយុ២៥ឆ្នាំ​ នៅភូមិពាំងកំផ្លង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងទៅទិសខាងត្បូងរួចបត់ទៅទិសខា​ងកើត។ 

ករណីខាងលើបណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស និងខូច​ខាតសម្ភាររបួសមនុស្ស ៤នាក់ ស្រី២ (ភាគីម៉ូតូ)​ ខូចម៉ូតូ៣គ្រឿង ខូចរថយន្ត ១គ្រឿ​ង។

សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះដល់ទីតាំងកេីត​ហេតុនិងបានចាប់យកវត្ថុតាង​ ម៉ូតូចំនួន៣គ្រឿង និងរថយន្ត១គ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំ​រោងទង នៃអធិការដ្ឋាននគរបាលស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺបន្តស្រាវជ្រាវរកអ្នកបើកបររថយន្ត ដើម្បីដោះស្រាយតាមនីតិវិធី​។ដោយ៖ចិត្ត្រា

 















Powered by Blogger.