ករណីគ្រោះថ្នាក់ចរាចរណ៍បុករះរថយន្តចំនួន២ គ្រឿង​និងម៉ូតូកង់បី១គ្រឿង

ក្រុងព្រះសីហនុ៖ (បឋម)ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្តោងកុងតឺន័រមួយគ្រឿង សង្ស័យបែកកង់មុខពេកកំពុងបើកបរ ក៏រេមកបុករះរថយន្តកំពុងចតនៅមុខផ្ទះចំនួន ២គ្រឿង និងម៉ូតូកង់បី មួយគ្រឿង បណ្តាលឲ្យរងការខូតខាតយ៉ានដំណំ។


គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង 3:00 នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ម្តុំរោងចក្រញូស្តារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។


ករណីនេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបាននាំយករថយន្តទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយដោយសន្តិវិធី។










Powered by Blogger.