បក្ខពួកក្រុមចោរប្លន់ម៉ូតូ5 នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងបង្ក្រាប

ខេត្តកំពង់ស្ពឺះនៅវេលាម៉ោងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥មានជនរងគ្រោះឈ្មោះ ស្អាតរស់ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ125ពណ៌ខ្មៅផលិតឆ្នាំ២០១៩ពាក់ស្លាកលេខកណ្ដាល1AE-7272ចេញពីផ្ទះមិត្តភក្កិនៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺតាមបណ្ដោយផ្លូវជាតិលេខ 4ទិសដៅពីលិចទៅកើតដល់ចំណុចកើតហេតុគីឡូម៉ែត្រលេខ៥៦និង៥៧ស្ថិតនៅភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទងមានក្រុមជនសង្ស័យចំនួន 5 នាក់ជិះម៉ូតូ២គ្រឿងតាមមកពីក្រោយបានយកកាំបិត ផ្គាក់ និងខ្វាវដងដែក គំរាមកាប់លើជនរងគ្រោះពេលនោះជនរងគ្រោះមានការភ័យខ្លាចក៏បានផ្ដួលម៉ូតូចោលហើយក៏បានរត់តែម្ដងទៅចំណែកម៉ូតូត្រូវបានក្រុមជនសង្ស័យ។

 

ទាំងអស់នោះ ជិះគេចខ្លួនបាត់តែម្ដងទៅតាមការឲ្យដឹងពីលោកឃុត សុផលអធិការនគរបាលស្រុកសំរោងទងក្រោយទទួលបានព័ត៌មានភ្លាមៗនោះលោកបានចាត់កម្លាំងជំនាញព្រហ្មទណ្ឌស្រុកចុះទៅសហការជាមួយកម្លាំងអធិការនគរបាលស្រុកភ្នំស្រួចនិងកម្លាំងនគរបាលប៉ុស្តិ៍កាហែងបានចុះអន្តរាគមន៍ភ្លាមៗរហូត កំណត់មុខសញ្ញាបាននឹងធ្វើការស្ទាក់ឃាត់មុខសញ្ញាបានចំនួន 5 នាក់នៅចំណុចភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺផ្លូវក្រាលកៅស៊ូស្ថិតនៅភូមិត្រពាំងអោបឆ្ពោះទៅឃុំព្រៃក្មេង ស្រុកភ្នំស្រួចជនសង្ស័យទាំងអស់នោះ1-ឈ្មោះយុាំង សុភ័សភេទប្រុសអាយុ២០ឆ្នាំ2-ឈ្មោះ យ៉ាំងភាភេទប្រុសអាយុ១៨ឆ្នាំ3-ឈ្មោះ ឆិលមករាភេទប្រុសអាយុ១៥ឆ្នាំ4-ឈ្មោះអ៊ុំចាន់ដេតភេទប្រុសអាយុ១៤ឆ្នាំ5-ឈ្មោះតឿង វាសនាភេទប្រុសអាយុ១៤ឆ្នាំបក្ខពួកក្រុមចោរប្លន់ខាងលើនេះជាមុខសញ្ញាចាស់ធ្លាប់កាប់ប្លន់យកម៉ូតូកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥លើកំណត់ផ្លូវជាតិលេខ 4គីឡូម៉ែត្រលេខ៦៧និង៦៨ស្ថិតនៅភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

នៅក្នុងការបង្ក្រាបក្រុមចោរប្លន់នេះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន 3 គ្រឿងរបស់ជនរងគ្រោះទាំងអស់រួមជាមួយកាំបិតផ្គាក់ ១ ដើម ខ្វាវដងដែក១ដើមនិងទូរសព្ទដៃ២គ្រឿងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងបាននាំខ្លួនជនសង្ស័យទាំងអស់មកធ្វើការសាកសួរកសាងសំណុំរឿង។

 

បញ្ជូនជនសង្ស័យទាំង 5 នាក់រួមនិងវត្ថុតាងទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺកសាងកសាងសំណុំរឿងបន្តរួចបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕ដោយះចិត្ត្រា








 

Powered by Blogger.