រដ្ឋបាលស្រុកស្វាយអន្ទរ ដង្ហែក្បួនថ្មើរជើង “កម្ពុជាស្រលាញ់សន្តិភាព” (Cambodia Love Peace) និងបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ របស់វីរកងទ័ព

 ព្រៃវែង៖ ព្រឹកថ្ងៃច័ន្ទទី១១ខែសីហាឆ្នាំ២០២៥ រដ្ឋបាលស្រុកស្វាយអន្ទរ រៀបចំដង្ហែក្បួនថ្មើរជើង “កម្ពុជាស្រលាញ់សន្តិភាព” (Cambodia Love Peace) និងបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ របស់វីរកងទ័ព ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។ដោយមានការនិមន-អញ្ចើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សរុបប្រមាណ ៩០២៨អង្គ/នាក់។ 

ការដង្ហែក្បួននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតី ស្នេហាជាតិ សាមគ្គីឯក ភាពជាតិ ជាពិសេសបង្ហាញពីឆន្ទះទៅកាន់ពិភពលោកទាំងមូលពីការស្រលាញ់សន្តិភាព របស់ប្រជាជនកម្ពុជា។ 

មន្រ្តីសង្ឃជាន់ខ្ពស់ស្រុកស្វាយអន្ទរ បានមានសង្ឃដីការថា ធម្មយាត្រាដើម្បីសន្តិភាព ដែលរៀបចំដោយគណៈសង្ឃ និងរដ្ឋបាលស្រុកស្វាយអន្ទរ បានចាប់ផ្តើមចេញដំណើរពីរវត្តពោធិដ្ឋាន(វត្តថ្លាវ) ដើម្បីឆ្ពោះទៅកាន់រង្វង់មូលស្រុកស្វាយអន្ទរ ក្នុងគោលបំណងធំៗចំនួន -សុំបិណ្ឌបាត្រឱ្យមានការគោរពបទឈប់បាញ់ជានិរន្តន៍ នៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) 

-សុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលត្រូវចាប់ជាចំណាប់ខ្មាំង ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា

-សុំបិណ្ឌបាត្រឱ្យរាជរដ្ឋាភិបាល នៃប្រទេសទាំងពីររក្សាសន្តិភាព សុវត្ថិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរជានិរន្តន៍៕



 

Powered by Blogger.