សមិទ្ធផលរបស់សាលាសង្កាត់លេខ២ក្រោមការដឹកនាំរបស់លោកស្រី សំរិទ្ធ សុខេមរា ចៅសង្កាត់លេខ២

 

ខេត្តព្រះសីនុ៖ នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥ លោកស្រី សំរិទ្ធ សុខេមរា ចៅសង្កាត់លេខ២ បានផ្តល់កិច្ចសម្ភាសន៍ដល់អង្គភាពសារព័ត៌មានANN ដោយលោកស្រីបានមានប្រសាសន៍ថាជាកិត្តិយសណាស់ដែលលោកស្រីបានចូលរួមផ្តល់កិច្ចសម្ភាសន៍ជូននៅថ្ងៃនេះ បើគិតក្នុងអាណតិ៍ទីប្រាំនេះចាប់ពីឆ្នាំ២០២២រហូតមកដល់ឥឡូវឆ្នាំ២០២​៥នេះមានរយៈពេលជាង៣ឆ្នាំ មកហើយ ។

 

លោកស្រីសូមជំរាបជូនថាក្រោមការដឹកនាំដោយយកចិត្តទុក្ខដាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម​ និងសំណងដែលលោកជាប្រធានក្រុមការងារបានចុះជួយខេត្តព្រះសីហនុ ក៏ដូចជាឯកឧត្តមអភិបាលនៃខណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលក្រុងព្រះសីហនុ ក៏ដូចជាឯកឧត្តម លោកជំទាវក្រុមការងារចុះជួយមូលដ្ឋានសង្កាត់លេខ២ ក្រុមប្រឹក្សាផ្ទាល់ដែលបំរើក្នុងមូលដ្ឋានគឺយើងបានអភិវឌ្ឈន៍សមិទ្ធផលជាច្រើននៅក្នុងនោះ គឺផ្នែកសេដ្ឋកិច្ចបានធ្វើការអភិវឌ្ឍន៍ទៅលើការពង្រីកផ្លូវរយៈពេល៣ឆ្នាំនេះគឺមានរហូតដល់ទៅ១៣ខ្សែរ ហើយប្រព័ន្ធលូរមានចំនួន៨ខ្សែរ ចំពោះការស្ថាបនាផ្លូវតាមផ្លង់ប្រព័ន្ធទាំង១៣ខ្សែរនេះបច្ចុប្បន្ន គឺបានសាងសងរួចរាល់ជាស្ថាពរចំនួន៩ខ្សែរ ហើយកំពុងតែស្ថាបនាចំនួន៣ខ្សែរ និង១ខ្សែរទៀតកំពុងតែគៀងគររកថវិការដើម្បីស្ថាបនាបន្ថែម។

 

ផ្លូវទាំង១៣ខ្សែរនេះគឺស្ថិតនៅមូលដ្ឋានភូមិទាំង៣នៃសង្កាត់លេខ២ ហើយលោកស្រីក៏បានបញ្ជាក់ផងដែរថាក្នុងចំណោមផ្លូវទាំង១៣ខ្សែរនេះ គឺផ្លូវចំនួន៦ខ្សែរដែលមានផលវិបាកជាងគេ​ ពិបាកទាំងការដោះស្រាយ ហើយផ្លូវនោះគឺពិបាកក្នុងការធ្វើដំណើរ ភូមិខ្លះផ្លូវមានទំហំត្រឹមតែ១ម៉ែត្រ ទៅ២ម៉ែត្រប៉ុណ្ណោះ ដោយសារតែបងប្អូនប្រជាពលរដ្ឋធ្វើការសាងសងរំលោភលើផ្លូវសារធារណៈ តែមកដល់បច្ចុប្បន្ននេះដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺបានធ្វើការបើកផ្លូវតាមផ្លង់ប្រព័ន្ធហើយក៏ដូចជាបងប្អូនប្រជាពលរដ្ឋ គាត់មានការយល់ដឹងចំពោះការប្រើប្រាស់ផ្លូវជាចាំបាច់របស់ពួកគាត់បានធ្វើការសហការគ្នាដែលធ្វើឲ្យមានការបើកផ្លូវទទួលបានជោគជ័យរហូតដល់ទៅ៩ខ្សែរគិតមកដល់បច្ចុប្បន្ន និងធ្វើឲ្យមានការស្ថាបនាជាបន្តបន្ទាប់។ចំណែកប្រព័ន្ធលូគឺលោកស្រីបានស្ថាបនាបាន៧ខ្សែរនិង១ខ្សែរគឺមានគម្រងអនុវត្តន៍នៅឆ្នាំ២០២៥នេះតែម្តង។ 

 

ក្នុងនោះផងដែរលោកស្រីក៏បានបញ្ជាក់ផងដែរថាសមិទ្ធផលទាំងអស់នេះគឺមានការឧបត្ថម្ភគាំទ្រពីថ្នាក់ជាតិ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម សាយ សំអាល់ លោកបានជួយប្រព័ន្ធលូនៅក្នុងសង្កាត់លេខ២ជាមួយលោកស្រីចំនួន២គម្រងផងដែរ ឧបត្ថម្ភពីរដ្ឋបាលខេត្តព្រះសីហនុចំនួន៥ខ្សែរសម្រាប់ផ្លូវក្នុងមូលដ្ឋានសង្កាត់លេខ២ ក្នុងពេលថ្មីៗនេះផងដែររដ្ឋបាលខេត្តព្រះសីហនុក៏បានសាងសងសាលាសង្កាត់លេខ២រួចរាល់ជាស្ថាពរ ក្នុងការសាងសងសាលាសង្កាត់និងប៉ុស្តិ៍រដ្ឋបាលសង្កាត់នេះបានសាងសងចំនួន២សន្លឹកកន្លះ ដែលមានជាយ​ន្តការណ៍ច្រកចេញចូលតែមួយសម្រាប់បងប្អូនប្រជាពលរដ្ឋមកទទួលសេវា និងមានបន្ទប់ ចៅសង្កាត់សម្រាប់ធ្វើកិច្ចការងារ បន្ទប់ចៅសង្កាត់រងទី១ និងទី២​​ និងមានសាសសម្រាប់ប្រជុំព្រមទាំងបន្ទប់ទឹកប្រកបដោយផាសុខភាព។

 

ចំពោះការសាងសងសាលាសង្កាត់នេះគឺជាគម្រងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចំណែកសម្ភារៈប្រើប្រាស់ក្នុងសាលាសង្កាត់គឺបានការជួយឧបត្ថម្ភពីសប្បុរសជននានា។

 

 ចំពោះផ្នែកសង្គមកិច្ចសាលាសង្កាត់លេខ២បានចូលរួមការងារជាច្រើនទាក់ទងនឹងផ្នែកសង្គមដូចជាការឧបត្ថម្ភជួយគ្រួសារក្រីក្រ គ្រួសារដែលមានជំងឺ មានបញ្ហាក្នុងការសម្រាល់កូន ក៏ដូចជាគ្រួសារប្រជាពលរដ្ឋដែលស្លាប់ហើយពុំមានលិទ្ធភាពរៀបចំពិធីបុណ្យសពជាដើម។

 

ជាចុងក្រោយលោកស្រីក៏បានបានសំណូមពរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងអ្នកនៅទីទាំងផ្លូវក្នុងសង្កាត់លេខ២ ក៏ដូចជាផ្លូវនៅមូលដា្ឋនផ្សេងៗទៀតក្នុងក្រុងព្រះសីហនុទាំងអស់មេត្តាចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវហើយក្នុងករណីមានការកកស្ទះសំរាមប្រជាពលរដ្ឋអាចទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការសហការណ៍ក្នុងការប្រមូលសំរាមឲ្យបានទាន់ពេលវេលា ៕









 

 

Powered by Blogger.