អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារនាំយកបច្ច័យចំនួន ២លានរៀល ចូលរួមរំលែកទុក្ខដល់ប្រជាពលរដ្ឋរស់នៅ ក្រុម៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ

 ក្រុងព្រះសីហនុ-នៅរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារនាំយកបច្ច័យចំនួន ២លានរៀល ចូលរួមរំលែកទុក្ខដល់ប្រជាពលរដ្ឋរស់នៅ ក្រុម៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដែលមានម្តាយឈ្មោះ សៅ សារឿន អាយុ ៦២ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ ហើយមានជីវភាពខ្វះខាតពុំមានលទ្ធភាពរៀបចំពិធីបុណ្យសពជូនម្តាយដេីម្បីចាត់ចែងក្នុងពិធីបុណ្យសពឲ្យបានសមរម្យតាមប្រពៃណីខ្មែរ។


ក្នុងឱកាសនេះ ក្រុមគ្រួសារនៃសព បានគោរពថ្លែងអំរគុណ 
និងដឹងគុណជានិច្ចដល់អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានជួយដល់ក្រុមគ្រួសារគាត់ក្នុងគ្រាដ៏លំបាកនេះ៕






Powered by Blogger.