ឯកឧត្តម ម៉ាង ស៊ីណេត ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់ លោក ព្រៀប ចំរើន ជាយោធិន ដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

 ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់ លោក ព្រៀប ចំរើន ជាយោធិន ដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ



ក្នុងឱកាសនោះឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវទី១​ ពេជ ចន្ទមុន្នី​ ហ៊ុន​ម៉ាណែត​ អនុប្រធានកាកបាទក្រហមកម្ពុជា​ ដោយសម្តេចមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ជាពិសេសបងប្អូនយោធានៅសមរភូមិមុខ​ រួមទាំងបងប្អូនអតីតយុទ្ធជន​ ទោះក្នុងពេលវេលាណាក៏ដោយ។ ឯកឧត្តមអភិបាល​ បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យសូមជួយយកចិត្តទុកដាក់ក្នុងការថែទាំ​ និងព្យាបាលដោយមិនគិតកម្រៃ។ 



ស្របពេលវេលាជាមួយគ្នានោះដែរឯកឧត្តមក៏បានសួរនាំដល់សាច់ញាតិរបស់យោធិនរបស់យេីង​ ដែលនៅមេីលថែក្នុងគោលបំណងសម្របសម្រួលរកការងារនៅខេត្តព្រះសីហនុជូន ៕










Powered by Blogger.