រដ្ឋបាលស្រុកកំពង់ត្របែក រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណជាង ៣ ម៉ីន អង្គ/នាក់ ដង្ហែគណៈធម្មយាត្រា លើការគាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ “អរគុណសន្តិភាព កម្ពុជាត្រូវការ សន្តិភាព”

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលស្រុកកំពង់ត្របែក ដែលដឹកនាំដោយ លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងឃុំទាំង១៣ ទូទាំងស្រុកកំពង់ត្របែក សរុបប្រមាណ ៣ ម៉ឺន ៩ ពាន់ នាក់។​ បានរៀបចំពិធីដង្ហែក្បួនថ្មើរជើង កម្ពុជាស្រលាញ់សន្តិភាព ក្នុងស្មារតីរួបរួមជាតិតែមួយ ដែលជាសមរភូមិក្រោយ សូមផ្តល់ជាកម្លាំងចិត្ត ដល់វីរៈកង ទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិ និងបួងសួងដល់វត្ថុសក្តិសិទ្ធិ និងដួងព្រលឹងបុព្វបុរសខ្មែរ តាមឃុំគ្រង ថែរក្សា និងប្រោសព្រំពរជ័យ ដល់កម្លាំងជួរមុខ កម្ពុជា យកជ័យជម្នះ លើពួកខ្មាំងសត្រូវ។ 

លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ 

ជាមួយនេះ លោក អភិបាលស្រុក បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដែលកំពុងកើត មានប្រកបដោយចក្ខុវិស័យ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន, សូមបន្តចូលរួមរក្សាឲ្យបាននូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដើម្បីរួមគ្នាការពារសន្តិភាព និង ភាពរីកចម្រើនសម្បូរសប្បាយ, យើងទាំងអស់គ្នា នៅជួរក្រោយនៅតែបន្តជួយគាំទ្រ និងផ្តល់កម្លាំងចិត្តជូនសមរភូមិជួរមុខ ទោះក្នុង តម្លៃណាក៏ដោយ យើងនៅតែរួមរស់ជាមួយកងកម្លាំងសមរភូមិមុខជានិច្ច។ 

សូមបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការដង្ហែក្បួនថ្មើរជើង កម្ពុជាស្រលាញ់សន្តិភាព ដើម្បីគាំទ្របទឈប់បាញ់ និងដើម្បីបង្ហាញដល់ពិភពលោកបានឃើញថាកម្ពុជាស្រឡាញ់សុខសន្តិភាព ត្រូវការសន្តិភាព គឺធ្វើតាមឃុំរៀងៗខ្លួន នៅក្នុងចំណោម ១៣ ឃុំ គឺតម្រូវឲ្យឃុំរៀបចំតាមឃុំនីមួយៗដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមឃុំរបស់ខ្លួនបានចូលរួមដង្ហែ ក្បួនខ្មែរជើងដើម្បីបង្ហាញថាកម្ពុជាស្រឡាញ់សន្តិភាពនេះបានគ្រប់ៗគ្នានោះផងដែរ៕




​  
















Powered by Blogger.