លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៥នៅក្រសួងមហាផ្ទៃ
ខេត្តកំពង់ស្ពឺ:លោកឧត្តមសេនីយ៍ទោ ឃឹម សុក ខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី ១និងលើកទិសដៅការងារឈរមាសទី ២ ឆ្នាំ២០២៥របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីស្ដីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ធិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ-ស-ច-គ)បានដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឈរមាសទី១នឹងលើកទិសដៅការងារឈរមាសទី ២ ឆ្នាំ២០២៥របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងសាធារណៈការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោកជំទាវ គណៈអភិបាលរាជធានីខេត្តឯកឧត្តម លោកស្នងការនគរបាលរាជធានីខេត្តនិងសមាជិកសមាធិកាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចូលរួមប្រមាណ១៧០រូប
តាមរយៈរបាយការណ៍ឆមាសទីមួយឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប១ ០៦៦លើកបណ្ដាលឱ្យស្លាប់មនុស្ស៦០៤នាក់ និងរបួស១៤៧៦នាក់បើធៀបនឹងឈរមាសទី១ ឆ្នាំ២ឥ២៤គ្រោះថ្នាក់ចរាចរណ៍ថយចុះ៤៦៨លើកស្មើនិង៣១%អ្នកស្លាប់ថយចុះ៩៩នាក់ ស្មើ១២%និងអ្នករបួសថយចុះ ៦៤០នាក់ស្មើនិង៣០%។ឯកឧត្តមអភិសន្ធិបណ្ឌិត នៅតែមានការព្រួយបារម្ភព្រោះតែឯកឧត្តមអភិសន្ធិបណ្ឌិតសង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃជាពិសេសករណីស្លាប់ និងរបួសនៅតែបន្តស្ថិតក្នុងតួលេខខ្ពស់ទោះបីជាស្ថិតក្នុងស្ថានភាពថយចុះធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ
និន្នាការនេះនឹងនៅតែបន្តផ្ទះផលអវិជ្ជមានដោយសារតែកំណើននិងការធ្វើចរាចរណ៍ដូរមមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខាបានទាញការកត់សម្គាល់ថានៅក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឃ្លានពានថៃដែលឯកឧត្តមបានបញ្ជាឲ្យអគ្គស្នងការរដ្ឋាននគរបាលជាតិផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្នករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះបានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលមានន័យបញ្ជាក់ថានៅតែជាកិច្ចការចាំបាច់បំផុតបន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា ថៃធូរស្រាល។
ឯកឧត្តមអភិសន្ធិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលខេត្តមួយចំនួនរៀបចំសិក្សាលើការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនីម្មិតនៅតាមទីតាំងមួយចំនួន ព្រោះសួននេះមិនត្រឹមតែសម្រាប់សិក្សាអនុសិស្សនោះទេ ប៉ុន្តែក៍សម្រាប់បង្ហាញដល់សាធារណជន ឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ។ដោយៈANN




Post a Comment