លោក ចេម ប្រា អភិបាលស្រុកពារាំង និងលោកស្រី តាំង ស្រីមុំ ព្រមទាំងក្រុមការងារចំណុះអោយរដ្ឋបាលស្រុកពារាំង បាននាំយកទៀនព្រះវស្សា ទេយ្យទាន បច្ច័យនិងគ្រឿងបរិក្ខារមកប្រគេនដល់ព្រះសង្ឃគង់ចព្រះវស្សានៅវត្តត្នោត
ខេត្តព្រៃវែង:នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះលោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និង លោកស្រី តាំង ស្រីមុំ ព្រមទាំងក្រុមការងារចំណុះអោយរដ្ឋបាលស្រុកពារាំង បាននាំយកទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងបរិក្ខារផ្សេងៗមកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៣ខែ គិតចាប់ពីថ្ងៃទី ១រោច ខែអាសាឍ ដល់ថ្ងៃទី១៥កើត ខែអស្សុជ ឆ្នាំ២០២៥ នៅវត្តត្នោត ស្ថិតនៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
កម្មវិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល លោកអធិការនគរបាលស្រុក អធិការរង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹងរងស្រុក ប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាលស្រុក លោកប្រធានOD ប្រធានមន្ទីពេទ្យបង្អែកស្រុក លោកមេឃុំទាំង៩ និងលោក លោកស្រីស្មៀនឃុំទាំង៩ បាននាំយកមកនូវទេយ្យវត្ថុ និងបច្ច័យកសាងវត្ត មកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍រតនារាម ( ហៅវត្ត )ចំពោះទេយ្យវត្ថុដែលបានយកមកប្រគេនដល់ព្រះសង្ឃរួមមាន :
- ទានព្រះវស្សា ១គូ
- ស្លាដក ១ឈុត
- អង្ករ ១០០Kg
- ស្ករស ៥Kg
- តែ ៥កញ្ចប់ធំ
- ទឹកសុីអុីវ ៥យួរ
- មីខ្លាឃ្មុំ ៥កេះ
- ត្រីខកំប៉ុង ២យួរ
- ទឹកក្រូច ៥កេះ
- ទឹកបរិសុទ្ធ ៥កេះ
បច្ច័យប្រគេនព្រះសង្ឃ១អង្គ ១០០.០០០រៀល
បច្ច័យកសាងវត្តចំនួន ២.០០០.០០០រៀល បច្ច័យជូនអារច្យ និងគណកម្មការវត្ត១នាក់ ២០.០០០រៀល បន្ថែមពីនោះលោកអភិបាលស្រុកនិងលោកស្រីបានជូនកន្សែងនិងក្រម៉ាដល់លោកតា លោកយាយ និងពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលក្នុងកម្មវិធីនេះផងដែរ ។
ថវិការសរុបចំនួន ៣.៤៧០.០០០រៀល
ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ លោក ចេម ប្រា ព្រមទាំងលោក លោកស្រីដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ បានបូជាទៀនធុប និងថ្វាយគន្ធពិដោរ ចំពោះព្រះពុទ្ធបដិមាស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកដល់គុណបុណ្យព្រះរតនត្រ័យតាមប្រពៃណី ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង និងបានធ្វើបទនមសិកាថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំព្រះសង្ឃជាសាវៈនិងសមាទានសីលដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។
បន្ទាប់ពីប្រារព្ធពិធីនានាតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនារួចមកលោក ចេម ប្រា ព្រមទាំងលោក លោកស្រីជាពុទ្ធបរិស័ទទាំងអស់បានវេរទៀនព្រះវស្សា ប្រេង គ្រឿងឧបភោគភេសជ្ជៈនិងគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តត្នោត ប្រកបដោយសទ្ធាជ្រះថ្លាបំផុត។
ឆ្លៀតក្នុងឱកាសនោះដែរលោក អភិបាលស្រុក ក៏បានធ្វើការសំណេះសំណាលជាមួយលោកតា លោកយាយ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ និងបាននាំយកប្រសាសន៍ផ្តាំផ្ញើរសួរសុខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងដែលជានិច្ចជាកាលឯកឧត្តម តែងតែមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយក៏សូមអោយបងប្អូនទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង។
សូមបញ្ជាក់ផងដែរថាតាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។
ពាក្យថា (វស្សា)ប្រែថា(ភ្លៀងឬរដូវភ្លៀង) ដែលមាន កំណត់រយ:ពេល៣ខែ រាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើតខែ កត្តិក ក្នុងរយ:ពេល៣ខែនេះនៅគ្រប់ព្រះវិហារទាំង ឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សា ធ្វើពីក្រមួនឲ្យឆេះជានិច្ច តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា៣ខែដោយមានធុរះអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបានគឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពហើយត្រូវគិតវស្សាឲ្យគ្រប់៣ខែដូចព្រះសង្ឃដែលចូលមុនគឺត្រូវចេញវិញ នៅថ្ងៃ១រោជ ខែកត្តិក។



























Post a Comment