ជម្លោះរវាងលោកយាយ ហាន គាក់ និងកូនបង្កើតជាច្រើនឆ្នាំកន្លងទៅហើយនោះត្រូវតុលាកំពូលបានចេញសាលដីកាហើយៗសាលដីកានោះបានចូលជាស្ថាពរ និងមានអានុភាពអនុវត្តតាមផ្លូវច្បាប់រួចហើយផងដែរ លោក អុឹម សុភ័ក្រ្ត ប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំអាជ្ញាធរមូលដ្ឋានទៅប្រកាសអំពីខ្លឹមសារនៃលិខិតអនុវត្ត និងជូនដំណឹងអំពីលិខិតជូនដំណឹងបង្គាប់ឱ្យអនុវត្តដោយស្មគ្រចិត្ត នារសៀលថ្ងៃទី១៩ ខែមិថុនានេះ។
ខេត្តព្រះសីហនុជំលោះដ៏រាំរ៉ៃរវាងម្តាយ និង កូនបង្កើត អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ត្រូវបានចូលជាស្ថាពរហើយ បន្ទាប់មក លោក អ៊ឹម សុភ័ក្រ្ត ប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំអាជ្ញាធរមូលដ្ឋានទៅប្រកាសអំពីខ្លឹមសារនៃលិខិតអនុវត្ត និងជូនដំណឹងអំពីលិខិតជូនដំណឹងបង្គាប់ឱ្យអនុវត្តដោយស្មគ្រចិត្ត នារសៀលថ្ងៃទី១៩ ខែមិថុនានេះ។
យោងតាម លិខិតជូនដំណឹងសាលាដំបូងខេត្តព្រះសីហនុ លេខ : ៥៥.៦១.លជណ២៥ ចុះថ្ងៃទី ទី១០ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំដោយលោកអ៊ឹម សុភ័ក្ត្រ ប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុបានសូមជម្រាបជូនឈ្មោះ ដេង អាង ភេទស្រី កើតឆ្នាំ១៩៥៨ ជនជាតិខ្មែរ និងប្តីឈ្មោះ អ៊ីវ សាយ កើតឆ្នាំ១៩៥៨ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ ដេង ឪ ភេទប្រុស កើតឆ្នាំ១៩៦៩ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ប៊ុន ដាវី កើតឆ្នាំ១៩៨២ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាសហកូនបំណុលនៃការអនុវត្ត ឱ្យបានជ្រាបថា : សាលដីកា លេខ : ១៦៩ (ឆ) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ របស់តុលាការកំពូល បានចូលជាស្ថាពរ និងមានអានុភាព អនុវត្តតាមផ្លូវច្បាប់ និងលិខិតមតកសាសន៍លេខ០០៩/២៣ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់មន្ទីរសារការី លុច ស៊ីអេចឌី មានអានុភាពអនុវត្តហើយ ក្នុងសំណុំរឿងអនុវត្តដោយបង្ខំលេខ : ០៦៣ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តព្រះសីហនុ ដែលមានខ្លឹមសារក្នុងលិខិតអនុវត្ត ដូចខាងក្រោម :១-បង្គាប់ឱ្យសហចុងចម្លើយ :ក-ឈ្មោះ ដេង អាង និងប្តីឈ្មោះ ស៊ីវ សាយ ប្រគល់ដីទំហំ៣២៦ ម៉ែត្រការ៉េ និងផ្ទះសង់លើដី ដែល មានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ១៨០១០៤០៣-០៨៦៦ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ ចេញ ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ខ-ឈ្មោះ ដេង ឪ និងប្រពន្ធឈ្មោះ ប៊ុន ដាវី ប្រគល់ដីទំហំ១៩១ ម៉ែត្រការ៉េ និងផ្ទះសង់លើដី ដែល មានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ១៨០១០៤០៣-០៨៦៥ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ ចេញ ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មកដើមចោទឈ្មោះ ហាន គាក់។និងខ្លឹមសាររបស់មន្ទីរសារការី អត្ថន័យនៃបណ្ដាំ ម្ចាស់បណ្ដាំឈ្មោះ ហាន គាក់ បានប្រកាសជាឱឡារឹក ជម្រាបជូន មន្ត្រីសារការី ថា នាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំមានអចលនវត្ថុជាកម្មសិទ្ធិរបស់ខ្លួនគឺ (១)- អចលនវត្ថុដី-ផ្ទះ០១កន្លែង ទំហំ ៣២៦ ម” មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ និង(២)-អចលនវត្ថុដី-ផ្ទះ០១ កន្លែង ទំហំ ១៩១ ម” មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នាង ខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំបានបង្ហាញឆន្នៈជាចុងក្រោយនៅចំពោះ មុខ មន្ត្រីសារការី មានសេចក្តីដូចតទៅ “នាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំ មានកូនបង្កើតចំនួន ០៥នាក់ មាន ឈ្មោះ (១)-ឈ្មោះ លី តេងផុក (២)-ឈ្មោះ ដេង វណ្ណា និង(៣)-ឈ្មោះ ដេង និ(៤)-ឈ្មោះ ដេង អាង និង (៥)-ឈ្មោះ ដេង ឪ ដែលតាមផ្លូវច្បាប់ កូនម្នាក់ៗមានសិទ្ធិទទួលបានចំណែកមត៌កពីនាងខ្ញុំ។ នាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំបានសម្រេចចិត្ត មិនឱ្យធ្វើការបែងចែកមត៌ករបស់នាងខ្ញុំតាមច្បាប់ទេ នាងខ្ញុំសម្រេចចិត្តឱ្យធ្វើការ បែងចែកមត៌ករបស់នាងខ្ញុំតាមលិខិតបណ្តាំនេះវិញ។ នាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំ បានសម្រេចចិត្តធ្វើ សន្តតិកម្មនូវអចលនវត្ថុដី-ផ្ទះ ទាំង២កន្លែងខាងលើដែលជាកម្មសិទ្ធិរបស់នាងខ្ញុំឈ្មោះ ហាន គាក់ បែងចែកជា ០៣ ចំណែកស្មើៗគ្នា ឱ្យទៅ សន្តតិជនទី១ ឈ្មោះ លី តេងផុក សន្តតិជនទី២ ឈ្មោះ ដេង វណ្ណា និងសន្តតិជនទី៣ ឈ្មោះដេង និ ធ្វើជាកម្មសិទ្ធិ បន្ទាប់ពីនាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំទទួលមរណភាព។
បច្ចុប្បន្នសំណុំរឿងលេខ:០៦៣ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះបានដល់នីតិវិធីអនុវត្តដោយបង្ខំ ដោយអាជ្ញាសាលានៅសាលាដំបូងខេត្តព្រះសីហនុបានធ្វើការជូនដំណឹងទៅសហកូនបំណុល ដែលជាកូនបង្កើត កូនប្រសាររបស់លោកយាយឱ្យធ្វើការអនុវត្តដោយស្មគ្រចិត្តតាមខ្លឹមសារសាលក្រម សាលដីកា លិខិតមតកសាសន៍ ដែលអានុភាពអនុវត្តហើយ ។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤ លោកយាយបានទទួលមរណភាព
ដោយមិនទាន់បានទទួលនូវយុត្តិធម៌ពេញលេញ នៅឡើយទេ ។នៅ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥
សន្តតិជនដែលត្រូវជាកូនបង្កើតបីនាក់របស់គាត់
មកដាក់ពាក្យបន្តនីតិវិធីទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីឱ្យអាជ្ញាសាលាដំណើរការបន្តទៀត
។
លោកអ៊ឹម សុភ័ក្ត្រ
ក៏បានសង្កត់ធ្ងន់ផងដែរថា ហេតុដូច្នេះ សូម លោក/លោកស្រី
ត្រូវធ្វើការអនុវត្តដោយស្មគ្រចិត្តតាមខ្លឹមសារនៃលិខិតអនុវត្តខាងលើនេះ
ដោយរៀបចំសម្ភារៈផ្ទាល់ខ្លួនចាកចេញ
និងប្រគល់អចលនវត្ថុដែលខ្លួនកំពុងគ្រប់គ្រងឱ្យទៅសហម្ចាស់បំណុលន ការអនុវត្ត
ឱ្យបានមុនថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ជាកំហិត។ក្នុងករណី លោក/លោកស្រី
មិនព្រមគោរពតាមខ្លឹមសារនៃលិខិតអនុវត្តខាងលើនេះទេ អាជ្ញាសាលា
នៅសាលាដំបូងខេត្តព្រះសីហនុ មានសិទ្ធិប្រើប្រាស់អំណាចបង្ខំ
ដើម្បីរំលាយការកាន់កាប់វត្ថុដែលជាកម្មវត្ថុ របស់សហកួនបំណុលនៃការអនុវត្ត
ហើយធ្វើឱ្យម្ចាស់បំណុលនៃការអនុវត្តទទួលបាននូវការកាន់កាប់នោះ។យោងមាត្រា៥២៣
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ
គឺជាបទល្មើសព្រហ្មទណ្ឌ “បទធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ”
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពឹ ១(មួយ) ខែ ទៅ ៦(ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី
១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០








Post a Comment