អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ឌូនអូប័រទៅទទួលជនបរទេសម្នាក់គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរងរបួសធ្ងន់នៅកោះរ៉ុង

 ក្រុងកោះរ៉ុង-នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ជាភ្ញៀវទេសចរណ៍បរទេស បើកម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ភ្ញៀវទេសចរណ៍រូបនេះ មានឈ្មោះ SERTY VERBYTSKYY ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិអ៊ុយក្រែន ជា ភ្ញៀវទេសចរណ៍៕
ភ្ញៀវទេសចរណ៍ខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕












 

Powered by Blogger.