ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពការងារប្រចាំខែមេសា និងប្រចាំត្រីមាសទី១ នៃអគ្គលេខាធិការដ្ឋាន គ.ក.ច.

នាថ្ងៃព្រហស្បតិ៍ ១២​រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពការងារប្រចាំខែមេសា និងប្រចាំត្រីមាសទី១  នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ក.ច. និងជំនាញការច្បាប់ គ.ក.ច.។ នៅក្នុងនោះ កិច្ចប្រជុំក៏បានពិភាក្សាលើសេចក្តីព្រាងបង្កើតការិយាល័យចំណុះនាយកដ្ឋានរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. និងសេចក្តីព្រាងទស្សនាទានដើម្បីរៀបចំវិបស្សនាស្តីពីអត្តសញ្ញាណប្រព័ន្ធច្បាប់កម្ពុជាផងដែរ ៕











 

Powered by Blogger.