ក្រុម Hurricane (ហារីចែន)(ខ្យល់ព្យុះ) ក្លាយជាជើងខ្លាំងប្រចាំពានរង្វាន់ឯកឧត្តម ម៉ាង ស៊ីណេតរដូវកាល 2024-2025
ខេត្តព្រះសីហនុ: ពិតជាខ្លាំងក្នុង ចំណោមអ្នកខ្លាំងក្រុម Hurricane (ហារីចែន)(ខ្យល់ព្យុះ) បានបំបែកកំណត់ត្រាលេងល្អបំផុតប្រចាំរដូវកាល ២០២៤-២០២៥នេះ ចាប់ តាំងពីប្រកួតជុំដំបូងរហូតដល់វគ្គផ្ដាច់ ព្រ័ត្រនារសៀលថ្ងៃទី 6 មេសាឆ្នាំ 2025 នេះ រហូតដណ្ដើមបានស្ពានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីយក ឈ្នះក្រុម ក្រុម S.I.T.C lines
(អេស.អាយ.ធី.ស៊ី.) ក្នុងលទ្ធផល 2-0 ក្នុងនាទីម៉ោងបន្ថែម 15នាទី លេខ៣ ក្រុម Lagend Fc (លី ចែន អេហ្វស៊ី) និងលេខ៤ ក្រុមវ័យចាស់ អ.ម.ត ក្នុងលទ្ធផល 8 - 3 ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុ បានថ្លែងថា ការប្រកួតបាល់ទាត់មហាជនអស់រយៈពេលជាង ៤ខែ មាន ២៣ក្រុម ស្មើនឹង ៣១ប្រកួត ក្នុងនោះ ក្រុងព្រះសីហនុ មាន ១៤ក្រុម ស្រុកព្រៃនប់មាន ៦ក្រុម ស្រុកស្ទឹងហាវ ១ក្រុម និងស្រុកកំពង់សីលា ២ ក្រុម និងមានប្រតិភូគ្រូបង្វឹក និង កីឡាករចំនួន ៦៩០នាក់។
ការលេងកីឡា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការនៃការ ប្រកួតកីឡាបាត់ទាត់មហា ជនប្រពឹ្រត្តិទៅកាន់តែមានសុក្រឹតភាព និងទទួលបាន នូវលទ្ធផលជាវិជ្ជមាន ដែល យើងទាំងអស់គ្នាអាចទទួល យកបានព្រមទាំងបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបច្ចេក ទេសហ្វឹកហាត់ និងរៀបចំក្រុម កីឡាកររបស់ខ្លួន ដើម្បីចូលរួមប្រកួតជ្រើសរើសជើងឯកពានរង្វាន់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញពុទ្ធ សករាជ ២៥៦៩ ដើម្បីឆ្លើយ តបទៅនឹងការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល លើការពង្រឹងគុណ ភាពវិស័យអប់រំកាយកីឡា វិទ្យា សាស្ត្រ និងបច្ចេកវិទ្យា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា អភិវឌ្ឍវិស័យអប់រំកាយ និងកីឡាទាំងក្នុងក្របខណ្ឌបច្ចេក ទេស និងការអនុវត្ត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីនៅក្នុងខេត្តឱ្យកាន់តែខ្លាំងពូកែ មាន ថាមពលសម្រាប់ចូលរួមប្រកួតដណ្តើមយកជ័យជម្នះក្នុងការ ប្រកួតនានា ៕










Post a Comment