អនុសាសន៍ជំនួន 4 ត្រូវបានលោកសុខភាព ថ្លែងទៅកាន់ប្អូនៗក្រុមកីឡាវាយសី


ខេត្តព្រះសីហនុ:សុខភាពគឺជាទ្រព្យសម្បត្តិដ៏មហាសាល ដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់ នេះគឺជាសារមួយដ៏សំខាន់ ដែលលោកសុខភាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុថ្លែង នាព្រឹកថ្ងៃទី 5 ខែមេសាឆ្នាំ 2025 ក្នុងឱកាសបើការប្រកួតវាយសីពានររង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
      ថ្លែងក្នុងឱកាសនោះ លោកសុខភា បានផ្ដល់អនុសាសន៍ចំនួន 4 ដល់ប្អូនៗយុវកីឡា ដែលជាថ្នាលជាទំពាំងស្នងឬស្សីនៃប្រទេសជាតិដោយបានសង្កត់ធ្ងន់ថា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីដ៏ល្អបន្តវេនជំនាន់ក្រោយប្អូនៗត្រូវអនុវត្តគោលការណ៍ចំនួន 4 ក្នុងនោះទី១.ទៅហ្វឹកហាត់កីឡាជាប្រចាំជាប្រយោជន៍នៃសុខភាព។ទី 2 ត្រូវបង្កើនចំណេះដឹងពីមួយថ្ងៃទៅមួយថ្ងៃដែលជាការអភិវឌ្ឍន៍ខ្លួនពីកម្រិតទាបខ្ពស់ទៅកាន់កម្រិតខ្ពស់. ទី៣ បង្កើនទំនាក់ទំនងទាំងក្នុងសង្គមគ្រួសារក៏ដូចជាសង្គមខាងក្រៅ.ទី 4 បើប្អូនៗមានបីចំណុចខាងលើរួចហើយប្អូនៗក្មួយៗត្រូវស្វះស្វែងរក ចំណូលជាចាំបាច់ កុំយកពេលវេលានិងចំណេះដឹងដែល ប្អូនៗ..ក្មួយៗមាន ទៅបោះចោលដោយឥតប្រយោជន៍ អ្វីៗវាមិនដែលបានមកដោយងាយៗនិងស្រួលនោះទេ ឱកាសមិនមែនរត់រកយើងទេ មានតែយើងម្នាក់ៗត្រូវស្វះស្វែងនិងចាប់យកឱកាសទើបយើងអាចរកចំណូលបាន។ក្នុងឱកាសនោះផងដែរ លោកសុខភាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងកោត សរសើរដល់ប្អូនៗក្មួយៗដែលជាយុវសិស្ស  មិនបានយកពេលវេលាទៅប្រើប្រាស់ដូចអត់ប្រយោជន៍ ដោយបានយកពេលវេលាដែលនៅសេសសល់មកហ្វឹកហាត់ក្នុងវិស័យកីឡា ជាពិសេសប្រភេទកីឡាវាយសី នេះ  ដែលជាកីឡាមួយប្រភេទដែលធ្វើឲ្យកាយសម្បទារបស់មនុស្សមានភាពរឹងមាំរហ័សរហួន។ដូចនេះក្នុងនាមលោកតំណាងឲ្យឯឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្ត សូមលើក ទឹកចិត្តដល់ប្អូនៗក្មួយៗទាំងអស់បន្តក៏ដូចជាការបង្កើនការចូលរួមហ្វឹកហាត់កីឡាឲ្យបានគ្រប់ៗគ្នា ព្រោះកីឡាគឺជាទ្រព្យដ៏មហាសាលដែលមនុស្សគ្រប់រូបតែងតែស្រមៃ។និងចង់បានគ្រប់ៗគ្នា៕










 

Powered by Blogger.